Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រឥណ្ឌូនេស៊ីលើកគ្នាសរសើរ Mai Davika ក្រោយឃើញនាងចូលរួមពិធីប្រពៃណីកោះបាលី

បានផុស

នៅ

នៅក្នុងដំណើរកម្សាន្តវិស្សមកាលនៅប្រទេសឥណ្ឌូនេស៊ី អ្នកគាំទ្រនៅទីនោះបានលើកគ្នាសរសើរលើតារាសម្ដែង Mai Davika ព្រោងព្រាត បន្ទាប់ពីតារាស្រីរូបនេះចូលរួមពិធីសាសនាមួយរបស់កោះបាលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការបង្ហោះរូបភាព និងវីដេអូឃ្លីបរបស់ Mai Davika នៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន ប្រិយមិត្តបានឃើញរូបថតស្អាតៗជាច្រើនសន្លឹកដែលនាងដើរលំហែនៅលើឆ្នេរនៃកោះបាលី។ មិនតែប៉ុណ្ណោះឃ្លីបមួយបង្ហាញថា Mai Davika បានស្លៀកពាក់សបែបប្រពៃណីបាលី និងអង្គុយសមាធិនៅក្នុងពិធីពិសិដ្ឋរបស់កោះដែលមានឈ្មោះថា “ពិធីបរិសុទ្ធ” (Purify ceremony) ។

ក្រោយពេលមហាជនឥណ្ឌូនេស៊ីបានឃ្លីបនេះ ពួកគ្នា​ជាច្រើន​បាន​បង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ព្រមទាំងបញ្ចេញមតិស្វាគមន៍ក៏ដូចជាសរសើរ Mai Davika ថា នាងចេះពូកែសម្របខ្លួន និងចេះឱ្យតម្លៃវប្បធម៌ជនជាតិដទៃដោយមិនប្រកាន់ខ្លួន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Bow វិលចូលវិស័យកម្សាន្តវិញ ក្រោយបដិបត្តិព្រះធម៌មួយរយៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម