ជីវិតកម្សាន្ដ
តួឯកប្រុសរឿង “ស្នេហ៍មួយជីវិតពីរ” បង្ហាញធៀបការសាមញ្ញ តែកក់ក្ដៅបេះដូង
ជាជំហានមួយទៀតត្រូវបានបញ្ចប់សម្រាប់តារាសម្ដែងប្រុស Sean Jindachot ដែលថ្មីៗនេះលោកបានបង្ហោះនៅធៀបអាពាហ៍ពិពាហ៍ជាមួយមិត្តស្រី Petch Pipatchara ឲ្យអ្នកគាំទ្របានឃើញតាមរយៈ Instagram ផ្ទាល់ខ្លួន។

នៅក្នុងវីដេអូឃ្លីបនោះ ក្រៅពី Sean Jindachot បង្ហាញពីធៀបការដ៏សាមញ្ញ រូបលោកក៏បានបង្ហាញពីប្រភពដើមនៃធៀបនោះថា “នេះគឺជាគំនិតកាតអាពាហ៍ពិពាហ៍របស់យើង។ យើងចំណាយពេលប្រហែលមួយខែក្នុងការគិត និងបញ្ចូលគំនិតទាំងអស់។ នៅទីបញ្ចប់ ធៀបទាំងនេះត្រូវបានគេហៅថា PIPA•JINDA មានន័យថា សម្រាប់គ្នាទៅវិញទៅមក។ ចំពោះគ្នាទៅវិញទៅមកសម្រាប់ពួកយើង។ វាជាពាក្យដែលមិនថាអ្នកដាក់ប្រយោគអ្វីនោះទេ វាមានន័យថាអ្នកមិននៅម្នាក់ឯងទៀតទេ។ វាជាចេតនាល្អរបស់យើងទាំងពីរដើម្បីឈានដល់គោលដៅរួមមួយ”។
ក្នុងនោះដែរ អ្នកគាមទ្ររបស់គូស្នេហ៍ តួឯកប្រុសក្នុងរឿង “ស្នេហ៍មួយជីវិតពីរ” បានចូលទៅបញ្ចេញមតិថាធៀបការរបស់អ្នកទាំងពីរពិតជាសាមញ្ញពិតមែន។ ចំណែកតួអក្សរ និងពាក្យផ្សេងៗ និងស្ទីលមើលកាន់តែយូឬកាន់ស្អាតនិងមានគំនិតច្នៃប្រឌិតខ្លាំង។
លើសពីនេះទៀត ធៀបអាពាហ៍ពិពាហ៍របស់គូនេះ លោកថែមទាំងបញ្ចាក់យ៉ាងមានអត្ថន័យខ្លាំងថា ធៀបការនឹងនៅជាមួយយើងយ៉ាងហោចណាស់៦០ឆ្នាំទៀត ហើយនឹងធ្វើគ្រប់យ៉ាងជាមួយគ្នាមិនទៅណាចោលគ្នារហូតទៅ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយត្រូវគេចាប់គូជាមួយ Great តារាសម្ដែង Matt ថា នាងខ្លាចខកចិត្តម្ដងទៀត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


