ជីវិតកម្សាន្ដ
ក្រោយត្រូវគេចាប់គូជាមួយ Great តារាសម្ដែង Matt ថា នាងខ្លាចខកចិត្តម្ដងទៀត
តារាសម្ដែងស្រី Matt Peeranee ដែលមុននេះមហាជនជាច្រើនបានឃើញរូបនាងធ្វើដំណើរកម្សាន្តជាមួយបុរសសង្ហា Great Warintorn ទៅប្រទេសជប៉ុន និងខេត្ត Hua Hin ខណៈនាពេលថ្មីៗនេះ អ្នកទាំងពីរត្រូវគេផ្កូផ្គងឲ្យស្រលាញ់គ្នាថែមទៀត។

យ៉ាងណាមិញ ដោយព័ត៌មានរបស់អ្នកទាំងពីរលេចឡើងលើបណ្ដាញសង្គមញឹកញាប់។ នៅទីបំផុត Matt Peeranee ទើបតែចេញមុខប្រកាសពីទំនាក់ទំនងរបស់នាងជាមួយតារាប្រុសរួមទ្រនំជាមួយគ្នាថា “អ្នករាល់គ្នាគ្រាន់តែជាមិត្តភក្តិនិងបងប្អូនបង្កើតប៉ុណ្ណោះ។ ពេលនេះខ្ញុំមិនទាន់ត្រៀមខ្លួនមានស្នេហាថ្មីទេ។ ផ្តោតលើពេលវេលា ក្នុងការធ្វើការងារ និងធ្វើឲ្យជីវិតកាន់តែរីករាយ ខ្ញុំសូមសារភាពថា ខ្លាចខកចិត្តក្នុងស្នេហា ធ្វើឲ្យខ្ញុំចង់នៅលីវឥឡូវនេះ”។
ទោះយ៉ាងណាក៏ដោយ ចំពោះអ្នកគាំទ្រ នៅតែទទូចចង់ឲ្យ Great Warintorn បង្កើតឱកាសនិងបង្កើតទំនាក់ទំនង ជាមួយ Matt ដោយសារតែឃើញគូនេះតែងបង្ហាញភាពស្និទ្ធស្នាលគ្នាខ្លាំង។ លើសពីនេះទៀតទំនាក់ទំនងរបស់អ្នកទាំងពីរកាន់តែបង្កើតអាថ៌កំបាំងបើទោះបីជា Matt ចេញមុខនិយាយថានាងទុក Great ជាបងប្រុសម្នាក់ដែលតែងតែផ្តល់ដំបូន្មាន និងលើកទឹកចិត្តគ្រប់បញ្ហាក៏ដោយ។ ប៉ុន្តែទៅមុខទៀត មហាជនជាច្រើនមានតែរង់ចាំមើលភាគបន្តទៀតប៉ុណ្ណោះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖២ ឈុតរបស់ Mai Davika ក្នុងព្រឹត្តិការណ៍ Bulgari នៅកោះបាលី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


