ជីវិតកម្សាន្ដ
តារាជើងចាស់អន្តរជាតិ ៤ ដួង មានកូនដោយមិនដឹងខ្លួន
ជីវិតបុគ្គលល្បីៗលើពិភពលោកពោរពេញទៅដោយភាពភ្ញាក់ផ្អើល និងគួរឲ្យចាប់អារម្មណ៍ ជាពិសេសរឿងទំនាក់ទំនងស្នេហា ។ ក្នុងទំនាក់ទំនងស្នេហានេះទៀតសោត តារាមួយចំនួនក៏មានរឿងអាស្រូវដែលឈានទៅដល់ការពពោះទាំងមិនដឹងខ្លួនផងដែរ ។
ខាងក្រោមនេះគឺជាតារាជើងចាស់អន្តរជាតិ ៤ ដួង ដែលមានស្នេហាលួចលាក់រហូតដល់មានកូនមិនដឹងខ្លួន៖
១. លោក Arnold Schwarzenegger

លោក Arnold គឺជាតារាសម្ដែងជនជាតិអាមេរិក-អូទ្រីស អ្នកជំនួញ អ្នកផលិតភាពយន្ត អ្នកនយោបាយ និងជាអ្នកលេងកាយវប្បកម្មអាជីព អាយុ ៧៥ ឆ្នាំ ។ កាលពីឆ្នាំ ១៩៩៧ លោក Arnold Schwarzenegger មានស្នេហាលួចលាក់ជាមួយអ្នកថែទាំផ្ទះប្រចាំគ្រួសារឈ្មោះ Mildred Patricia Baena ។ ក្រោយមកនាងបានផ្ដល់កំណើតដល់កូនប្រុសម្នាក់ឈ្មោះ Joseph ប៉ុន្តែ Arnold ស្មានថា ជាកូនរបស់អតីតប្ដីរបស់នាង Mildred ។ រហូតដល់ថ្ងៃមួយដែល Arnold ដឹងរឿង ទើបគាត់ចាប់ផ្ដើមទំនុកបម្រុងដល់ម្ដាយកូនទាំងពីរនាក់នេះ ចំណែកឯភរិយារបស់លោក គឺអ្នកស្រី Maria Shriver វិញក៏លែងលះគ្នាក្នុងឆ្នាំ ២០២១ ទៅ ។
២. លោក Chuck Norris

លោក Chuck Norris គឺជាសិល្បករក្បាច់គុន និងជាតារាសម្តែងជនជាតិអាមេរិកវ័យ ៨៣ ឆ្នាំ ។ អំឡុងឆ្នាំ ១៩៨០ លោក Chuck មានភរិយាឈ្មោះ Dianne Holchek ប៉ុន្តែគាត់បានក្បត់អ្នកស្រីទៅមានស្នេហាលួចលាក់ជាមួយស្ត្រីម្នាក់ឈ្មោះ Johanna ។ Johanna មិនដឹងថា Chuck មានភរិយាឡើយ រហូតដល់នាងបានពពោះកូនស្រីម្នាក់ឈ្មោះ Dina ។ ដល់ឆ្នាំ ១៩៩១ Dina បានសរសេរសំបុត្រជូនដំណឹងប្រាប់លោក Chuck ថា នាងជាកូនស្រីបង្កើតរបស់គាត់ ធ្វើឲ្យ Chuck សប្បាយចិត្តជាខ្លាំង ។
៣. លោក Clint Eastwood

Clint Eastwood គឺជាតារាសម្ដែង និងជាអ្នកដឹកនាំរឿងជនជាតិអាមេរិក ។ មុនរៀបការជាមួយប្រពន្ធដំបូងរបស់គាត់គឺអ្នកស្រី Maggie Johnson លោក Clint មានស្នេហាលួចលាក់នៅខាងក្រៅរហូតមានកូន ។ ស្ត្រីនោះមិនបានប្រាប់គាត់ពីកូនស្រីខ្លួនឈ្មោះ Laurie សោះឡើយ ថែមទាំងស្វែងរកអ្នកចិញ្ចឹមទៀតផង ។ ពេល Laurie ធំដឹងក្ដីទើបនាងស្វែងយល់ថា Clinton ជាឪពុក តាមរយៈការស្វែងរកឪពុកបង្ក្កើតរបស់នាង ។
៤. លោក Gavin Rossdale

លោក Gavin Rossdale គឺជាតន្ត្រីករជនជាតិអង់គ្លេស ដែលត្រូវបានគេស្គាល់ថាជាអ្នកចម្រៀង និងជាអ្នកលេងហ្គីតានៃក្រុមតន្ដ្រីរ៉ុក Bush មានអាយុ ៥៧ ឆ្នាំ ។ ក្នុងឆ្នាំ ២០០៤ កូនស្រីធម៌របស់លោក Gavin សង្ស័យថាគាត់ជាឪពុកបង្កើតរបស់នាង ព្រោះ Daisy មានឈាមប្រភេទ O ដែលម្ដាយឪពុកនាងគ្មាន ខណៈបច្ចុប្បន្ននេះអ្នកទាំងពីរមានទំនាក់ទំនងយ៉ាងស្អិតរមួត ៕
ប្រែសម្រួល៖ វារី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


