ជីវិតកម្សាន្ដ
ខាត់ សុឃីម៖ «ប្រវត្តិខ្ញុំធ្លាប់ក្រ ទើបសមិទ្ធផលខ្ញុំមានទោះតិចតួចក៏គិតថាអស្ចារ្យ»
ក្រោយជោគជ័យក្នុងវិស័យសិល្បៈយូរឆ្នាំមកនេះ បើក្រឡេកទៅមើលពីជីវិតគូររបស់តារាស្រីពហុជំនាញ ខាត់ សុឃីម រហូតមកដល់ពេលបច្ចុប្បន្ន ហាក់កំពុងមានសុភមង្គលខ្លាំង ខណៈអ្នកនាង និងស្វាមីតែងតែបង្ហាញពីក្ដីស្រឡាញ់ និងភាពផ្អែមល្ហែមនៅក្នុងគ្រួសារ ដើម្បីធ្វើឱ្យជីវិតគូរកាន់តែមានន័យ។

ជាការពិតណាស់ បើនិយាយពីចំណងស្នេហារបស់តារាស្រី អ្នកនាង ខាត់ សុឃីម និងស្វាមី លោក អ៉ិន សុបញ្ញា ហៅ ផា ណូ បើគិតមកទល់បច្ចុប្បន្ន មានរយៈពេលប្រមាណ ១០ឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរ ថែមទាំងទទួលបានកូនម្នាក់ ដែលជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ។ លើសពីនេះ ជីវិតគូររបស់អ្នកទាំងពីរ គឺតែងទទួលបានការកោតសរសើរពីមហាជន និងអ្នកគាំទ្រគ្រប់គ្នា។
ដោយឡែក ស្របពេលដែលចំណងនៃសុភមង្គលស្នេហាគ្រួសាររបស់តារាស្រីអ្នកនាង ខាត់ សុឃីម និងស្វាមីកំពុងរស់នៅយ៉ាងមានក្តីសុខនេះ ស្រាប់តែ អ្នកនាងបានទម្លាយពីប្រវត្តិរបស់ខ្លួនថា ព្រោះតែអ្នកនាងធ្លាប់ជួបរឿងក្រ លំបាក ទើបនៅពេលដែលមានបានបន្តិចបន្តួចយល់ថាអស្ចារ្យ។


ន័យនេះ គេក៏មិនបានដឹងច្បាស់ដែរថា អ្នកនាង ខាត់ សុឃីម ចង់និយាយសំដៅលើបញ្ហាណាមួយ ឬសំដៅលើអ្វីទេបានជាសុខៗ អ្នកនាងចេញសារដូច្នេះ។
តារាពហុ ជំនាញត្រកូល ខាត់ អ្នកនាង សុឃីម បានបញ្ជាក់ថា «ប្រវត្តិខ្ញុំធ្លាប់ក្រ ទើបសមិទ្ធផលដែលខ្ញុំមាន ទោះតិចតួចក៏ខ្ញុំគិតថាអស្ចារ្យ បរិបទខ្សែជីវិតខុសៗគ្នា សូមរីករាយ និងទទួលយកការពិតនៃខ្លួនឯង»។

ជាមួយគ្នានេះ តារាស្រីអ្នកនាង ខាត់ សុឃីម ក៏បានការសរសើរពីមហាជនថា អ្នកនាងជាស្ត្រីម្នាក់ដែលរឹងមាំគ្រប់ជំនាន់ និងបំពេញតួនាទីបានក្នុងនាមជាម្ដាយល្អ ភរិយាល្អ សម្រាប់ក្រុមគ្រួសារយ៉ាងមានសេចក្ដីសុខសុភមង្គល៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


