ជីវិតកម្សាន្ដ
Aff Taksaorn ទម្លាយចរិតពិតបុរស ៣ នាក់ ដែលនាងធ្លាយចចាមអារ៉ាមស្នេហា
កន្លងមក Aff Taksaorn ធ្លាប់បានផ្តល់បទសម្ភាសន៍ពីបុរស៣នាក់ដែលមានព័ត៌មានទាក់ទងនឹងនាង ខណៈកាលណោះមហាជនអបអរសាទរ ហើយសង្ឃឹមថាក្នុងចំណោមនោះនឹងមានបុរសម្នាក់ឆក់បានបេះដូងអ្នកមេម៉ាយកូនមួយនេះយ៉ាងពិតប្រាកដមិនខាន។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ Aff Taksaorn បានបង្ហាញខ្លួនក្នុងកម្មវិធី How Do You Do និងឆ្លើយសំណួររបស់តារាស្រី៣នាក់ ពីរឿងរ៉ាវជីវិតខ្លះៗរហូតឈានដល់គូស្នេហ៍និងបុរសដែលលេចឮថាកំពុងតាមចែចង់នាងថែមទៀត។
មិនបង្អង់យូរ តារាស្រីរូបនេះបានឆ្លើយផូងថា គូស្នេហ៍មិនមែនសំខាន់លើរូបស្អាតលើសគេខ្លាំងដែលនាងត្រូវការនោះទេ។បន្ទាប់ពីបែកបាក់គ្រួសារ Aff Taksaorn ថា អ្វីដែលសំខាន់បំផុតរបស់ គឺភាពស្មោះត្រង់ និងការគោរព។ ហើយនាង ក៏និយាយទៀតថា បើមានមនុស្សដែលដែលគួរស្រលាញ់ ប្រាកដជាសន្យាថានឹងស្រលាញ់ ផ្ដល់ភាពល្អដល់គ្នាមិនខាន។
ដោយឡែកសម្រាប់បុរស៣រូប ដែលកំពុងមានព័ត៌មានដែរនោះ អ្នកម្ដាយកូនមួយរូបនេះបានទម្លាយពីម្នាក់ៗថាសុទ្ធតែមានអត្តចរិតល្អនិងសមជាសុភាពបុរសពិតៗ។ ជាក់ស្ដែងចំពោះលោក Pita Limjaroenrat ជាមនុស្សដែលស្គាល់គ្នាយូរមកហើយតាំងពីវ័យជំទង់ មានអារម្មណ៍ល្អសម្រាប់គ្នាទៅវិញទៅមកតាំងពីណាណីមក មិនមែនដូចដែលពត៌មានបានលេចឮមកទេ។
សម្រាប់តារាប្រុស Thanapon Jarujitranon គាត់គួរឲ្យស្រលាញ់ ពួកយើងបានជួបគ្នាជាច្រើនឆ្នាំមកហើយ ដូចដែលគ្រប់គ្នាឃើញ គាត់ពិតជាគួរឲ្យស្រលាញ់ខ្លាំង ហើយពួកយើងអត់មានណាត់គ្នាក្រៅរង្វង់សិល្បៈ ឬអ្វីទាំងអស់។ ចំណែកអ្នកចុងក្រោយនេះ Chanon Santinatornkul ស្គាល់គ្នាពេលថតរឿងជាមួយគ្នាតាំងពីឆ្នាំមុន។ Chanon ជាមនុស្សម៉ឺងម៉ាត់ តាំងចិត្តនិងធ្វើការ។ ត្បិតថាគាត់ក្មេង តែស្រលាញ់ការងារ និងរៀមច្បងណាស់៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ Pu Praya កាន់តែធ្វើឲ្យប្រុសៗឈាមច្រមុះនឹងឈុតរោលរាល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


