ជីវិតកម្សាន្ដ
ម៉ា ដូណា ស្រកទម្ងន់ ៥ គីឡូ ក្រោយសាងផ្នួសកាន់ទុក្ខឪពុក
តារាសម្ដែង និងកំប្លែង លោក ម៉ា ដូណា កាលពីថ្មីៗនេះ បានកោរសក់សាងផ្នួសកាន់ទុក្ខលោកឪពុកជាទីស្រលាញ់ដែលបានទទួលមរណភាពដោយគ្មានថ្ងៃវិលត្រឡប់។ យ៉ាងណាមិញតារារូបនេះ ក៏បានរៀបចំពិធីបុណ្យគម្រប់ខួប ៧ ថ្ងៃ ដោយគួប ១០០ ថ្ងៃ កាលពីថ្ងៃទី ០៣ ខែសីហា ផងដែរ។

ពិធីបុណ្យគម្រប់ខួប ៧ ថ្ងៃ គួប ១០០ ថ្ងៃ របស់ឪពុកតារាកំប្លែង ម៉ា ដូណា គេសង្កេតឃើញសិល្បករ-សិល្បការិនី ព្រមទាំងមិត្តភ័ក្ដិជិតឆ្ងាយបានចូលរួមយ៉ាងច្រើនកុះករ។ បន្ទាប់ពីបញ្ចប់នូវកម្មវិធីបុណ្យ ៧ ថ្ងៃឪពុក ម៉ា ដូណា បានបញ្ជាក់ដែរថា លោកនឹងលាចាកសិក្ខាបទនៅរសៀលថ្ងៃទី ០៤ ខែសីហានេះ ដើម្បីបម្រើការងារសិល្បៈវិញ។

លោក ម៉ា ដូណា បានថ្លែងប្រាប់ឲ្យដឹងទៀតថា អំឡុងពេលសាងផ្នួសកាន់ទុក្ខលោកឪពុកជាទីស្រលាញ់ លោកបានស្រកសាច់អស់ចំនួន ៥ គីឡូ ដោយគោរពតាមវិន័យព្រះសង្ឃ អត់ឆាន់ ក្នុងនោះ ក៏បណ្ដាលឲ្យលោកឈឺទៀតផង។ បន្ថែមពីនេះ លោក ម៉ា ដូណា បានអរគុណចំពោះសិល្បករ-សិល្បការិនី ដែលបានចូលរួមក្នុងពិធីបុណ្យ ១០០ ថ្ងៃ របស់លោកឪពុកខ្លួន។

សូមបញ្ជាក់ថា ឪពុកបង្កើតរបស់តារាកំប្លែង និងសម្តែង ម៉ា ដូណា បានទទួលមរណភាពកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ ដោយសារជំងឺជាច្រើនខែមកនេះ។

លោក ម៉ា ដូណា តែងតែបង្ហាញនូវក្ដីស្រលាញ់ចំពោះលោកឪពុក។ ពិសេសលោកក៏បានបំពេញតួនាទីជាកូនល្អ ដោយការមើលថែលោកឪពុកតាំងពីដើមរហូតដល់ពេលដែលលោកឪពុកត្រូវបាត់បង់ជីវិតផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


