ជីវិតកម្សាន្ដ
ទីបំផុត!!! Cambodian Idol Junior រដូវកាលទី 2 ឧបត្ថម្ភផ្ដាច់មុខដោយទឹកដោះគោម្សៅ Dumex SuperGold Kid រកឃើញម្ចាស់ពានរង្វាន់ហើយ!
Dumex SuperGold Kid មានសេចក្តីសោមនស្សក្នុងការសហការជាដៃគូ ឧបត្ថម្ភផ្តាច់មុខជាមួយកម្មវិធីកម្សាន្តដ៏ល្បីលំដាប់ពិភពលោក Cambodian Idol Junior រដូវកាលទី 2។ សម្រាប់ការសហការជាដៃគូនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ Dumex SuperGold Kid ក្នុងការគាំទ្រដល់កុមារកម្ពុជា ជំរុញ និង ផ្តល់ជាកម្លាំងចិត្តឱ្យពួកគាត់បន្តនូវក្តីស្រមៃរបស់ពួកគាត់ ដើម្បីក្លាយជាតារាចម្រៀងជំនាន់ក្រោយដ៏មានទេពកោសល្យក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការនេះ Dumex SuperGold Kid មានគោលបំណងក្នុងការចាប់ផ្តើមផ្លាស់ប្តូរដ៏វិជ្ជមានមួយ និងរួមចំណែកដល់ការរីកចម្រើននៃវិស័យតន្ត្រីក្នុងប្រទេសកម្ពុជាផងដែរ។
“ពួកយើងជឿជាក់ថា តាមរយៈការចូលរួមចំណែកគាំទ្រទៅលើទេពកោសល្យតន្ត្រីជំនាន់ក្រោយ គឺពួកយើងកំពុងជួយកសាងអនាគតដ៏ភ្លឺថ្លាសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាផងដែរ។ យើងពិតជាមានមោទនភាពខ្លាំងណាស់សម្រាប់ការឧបត្ថម្ភផ្ដាច់មុខ ជាមួយកម្មវិធី Cambodian Idol Juniorរដូវកាលទី 2 នេះ។ វាគឺជាឱកាសដ៏ល្អមួយ ដើម្បីបង្ហាញពីការគាំទ្រដ៏រឹងមាំរបស់ពួកយើងទៅកាន់ឪពុកម្តាយទាំងអស់គ្នា និងជួយបង្កើនសក្ដានុពលរបស់កុមារកម្ពុជាផងដែរ” យោងតាមការលើកឡើងរបស់លោក មាស សុខា ប្រធានផ្នែកទីផ្សារនៅក្រុមហ៊ុន ដាណន់ កម្ពុជា។
បន្ទាប់ពីឆ្លងកាត់ការប្រឡងប្រជែងដ៏ស្វិតស្វាញអស់រយៈពេល 3 ខែមកនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior រដូវកាលទី 2 បានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រ និងបានប្រកាសអ្នកឈ្នះជ័យលាភីរួចហើយ។ ការផ្សាយបន្តផ្ទាល់នៅវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី 05 ខែសីហា ឆ្នាំ 2023 កន្លងទៅ កម្មវិធីបានរកឃើញអ្នកឈ្នះចំនួន 4 រូប គឺ កុមារី សំ លីដា កុមារា សឹម ច័ន្ទ-រតន៍ កុមារា ញឹប កូវីត និងកុមារា វាសនា ធិណារាជ ប៉ុន្តែមានតែមួយរូបប៉ុណ្ណោះ គឺ កុមារី សំ លីដា ដែលអ្នកឈ្នះរង្វាន់ធំ ទទួលបានជ័យលាភីដ៏អស្ចារ្យ គឺទឹកប្រាក់ចំនួន 100 លានរៀល។


លោកស្រី ហុង ស្រីយក់កែម នាយិកាផ្នែកទីផ្សារ ក្រុមហ៊ុនដាណន់ កម្ពុជា និងមីយ៉ាន់ម៉ា ជឿជាក់ថា សារធាតុចិញ្ចឹមត្រឹមត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ការអភិវឌ្ឍរបស់កុមារកម្ពុជា។ Dumex SuperGold Kid ជាមួយនឹងការគ្រាំទ្រល្អ3 សម្រាប់ខួរក្បាលល្អ អារម្មណ៍ល្អ និង ក្រពះពោះវៀនល្អ ផ្តល់ឱ្យកុមារនូវមូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភសំខាន់ៗដែលពួកគាត់ត្រូវការជាចាំបាច់ ដើម្បីបង្ហាញសក្ដានុពល ក៏ដូចជាសម្រេចក្តីសុបិនរបស់ពួកគាត់ផងដែរ។

“ខ្ញុំជឿថា ភាពជាដៃគូរបស់ Dumex SuperGold Kid ជាមួយកម្មវិធី Cambodian Idol Jr. រដូវកាលទី 2 គឺជាឱកាសដ៏ល្អមួយដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ម៉ាកយីហោ ក្នុងការគាំទ្រដល់ការលូតលាស់ និងការអភិវឌ្ឍរបស់កុមារ និងលើកកម្ពស់សុខុមាលភាពរបស់ពួកគេតាមរយៈអាហារូបត្ថម្ភត្រឹមត្រូវ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយយើងនៅតែបន្តការខិតខំប្រឹងប្រែងរបស់យើង ដើម្បីគាំទ្រដល់ភាពជោគជ័យរបស់យុវជនកម្ពុជានាពេលអនាគត!”

ក្នុងនាមជាក្រុមហ៊ុនអាហារឈានមុខគេមួយ ដែលមានអ្នកប្រើប្រាស់ជាង 900 លាននាក់ នៅទូទាំងពិភពលោក ក្រុមហ៊ុន ដាណន់ មានទំនួលខុសត្រូវក្នុងការលើកកម្ពស់សុខភាព និងរបបអាហារដែលមានសារធាតុចិញ្ចឹមជាច្រើន។ Dumex SuperGold Kid ដែលជាម៉ាកយីហោអាហារូបត្ថម្ភកុមារ ឈានមុខគេមួយ មាន DHA ច្រើនជាងគេ 3 ដង ជួយដល់ការអភិវឌ្ឍខួរក្បាល ការរៀនភាសា និងចក្ខុវិស័យនានា ខណៈដែល Prebiotic ច្រើនជាងគេ 3 ដង គឺជួយឱ្យប្រព័ន្ធរំលាយអាហារ មានសុខភាពល្អ។ ជាមួយនឹងការគាំទ្រល្អ 3 ពី Dumex SuperGold Kid កុមារនឹងត្រូវទទួលបាន សារធាតុចិញ្ចឹម ដើម្បីឱ្យខួរក្បាលដំណើរការល្អ ប្រកបដោយអារម្មណ៍ល្អ មកពីក្រពះពោះវៀនល្អផងដែរ។

អំពីក្រុមហ៊ុន ដាណន់ និង Dumex SuperGold Kid
ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន (ខេមបូឌា) ជាតំណាងនៃសមិទ្ធផលដំណោះស្រាយអាហារូបត្ថម្ភតាមបែបវិទ្យាសាស្ត្រ ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់ផលវិជ្ជមានដល់សុខភាពតាមរយៈអាហារសម្រាប់អ្នកដែលត្រូវការជាចាំបាច់ ចាប់ពីពេលមានផ្ទៃពោះ រហូតដល់កុមារមានអាយុដល់ 9 ឆ្នាំ។ សមិទ្ធផលរបស់យើង ដែលមានក្នុងប្រទេសកម្ពុជា រួមមាន ម៉ាកទឹកដោះគោកុមារក្នុងស្រុក និងក្រៅស្រុក ដូចជា Dumex Dugro, Dumex Super Gold Kid និង Aptakid ៕
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


