ជីវិតកម្សាន្ដ
ផេក Miss&Mister Mohahang បង្ហោះពាក់ព័ន្ធម្ចាស់មកុដ Miss Grand 2022 យ៉ាងភ្ញាក់ផ្អើល
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីសុខៗស្រាប់តែ នៅលើផេក Miss&Mister Mohahang បានបង្ហោះពាក់ព័ន្ធម្ចាស់មកុដ Miss Grand Cambodia 2022 គឺ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាបានវាយប្រហារមកលើបវរកញ្ញា អ៉ិន លក្ខិណា។

បើយោងតាមខ្លឹមសារដែលបានបង្ហោះចែករំលែកនៅលើផេក Miss&Mister Mohahang បាននិយាយថា «អ្នករៀបចំ Miss Grand Cambodia 2020/ 2021/ 2022 សូមនិយាយរឿងពិតខ្លះ តើ Miss Grand Cambodia 2022 តាំងពីប្រកួតជាប់ តើគាត់ដែលនិយាយអគុណដល់អ្នករៀបចំកម្មវិធីទេ?»។
យ៉ាងណាមិញ បន្ទាប់មកផេក Miss&Mister Mohahang ក៏បានបង្ហោះខ្លឹមសារទៀតថា «មួយរយៈអ្នកនេះ ឃើញ Miss Grand Cambodia 2022ពេក វាយប្រហារមក Miss Supranational Cambodia 2022 អ៉ិន ល្ខិណា»។ ក្នុងនោះមិនបានប៉ុន្មាន ផេកដដែលក៏បានបង្ហោះទៀតថា «ចាប់ពីថ្ងៃនេះទៅ Admin សូមយករឿងពិតមកនិយាយឱ្យអស់ចំពោះ Miss Grand Cambodai2022 បើមិនពិតអាចប្ដឹងបាន»។

ជាមួយគ្នានេះ ជុំវិញរឿងរ៉ាវដ៏ភ្ញាក់ផ្អើលខាងលើ ម្ចាស់មកុដ Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅមិនទាន់មានប្រតិកម្មឆ្លើយតបបែបណានៅឡើយទេ ខណៈការបង្ហោះខ្លឹមសារខាងលើមិនបានប៉ុន្មានផង ក៏ស្រាប់តែផេក Miss&Mister Mohahang បានលុបចោលនូវខ្លឹមសារទាំងនោះ ហើយបានសរសេរជំនួសវិញដោយលើកឡើងថា «មិនមានរឿងអីទេគ្រាន់តែមានFanខ្លះថា Page ស្ងាត់មេស Admin ក៏ផុសចឹងចង់ដឹងថាស្ងាត់មែនអត់?»៕
អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន