Connect with us

ជីវិតកម្សាន្ដ

LACKPINK ត្រូវគេសរសើររាប់ម៉ឺននាក់ ទោះ​ភ្លៀងធ្លាក់​ខ្លាំង​ក៏មិនអាចបញ្ឈប់ការ​ប្រគំតន្ត្រីលើឆាក

បានផុស

នៅ

BLACKPINK ត្រូវ​​គេ​សរសើរ​ថា​ក្រុមនេះកំពុងទទួល​ជោគជ័យ​ក្នុង​ការ​សម្ដែង​កម្មវិធី Born Pink World Tour Encore នៅ​កីឡដ្ឋាន MetLife បើទោះបី​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏​ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ១១ និង ១២ខែសីហា ក្រុម BLACKPINK បាន​ប្រារព្ធ​កម្មវិធី Born Pink World Tour Encore នៅ​កីឡដ្ឋាន MetLife រយៈពេលពីរថ្ងៃជាប់គ្នា។ ហើយ​ក្នុង​ការ​សម្ដែង​នេះ ទោះបី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏​ពួក​គេ​អាច​សម្ដែង​ដោយគ្មានការរំខាន និង​ទទួល​បានការ​សរសើរ​ជាច្រើន​ពី​ទស្សនិកជន​រាប់​ម៉ឺននាក់។

នៅក្នុងសហគមន៍អនឡាញ អ្នកនិយមលេង​អ៊ីនធឺណេត​បានបង្ហោះប្រធានបទមួយថា “ការ​ប្រគំតន្ត្រី​បស់ BLACKPINK ថ្ងៃនេះពិត​ជាមិនធម្មតា​មែនទេ?” និងបានចែករំលែក​រូបថតរបស់​សមាជិក​សម្ដែង​ក្នុង​ពេល​មេឃកំពុង​បង្អុរ​ភ្លៀង ប៉ុន្តែ​ពួកគេនៅតែធ្វើបានយ៉ាង​ល្អនិងគួរ​ឲ្យរំភើប​ក្រៃលែង។

ទន្ទឹមនឹងនេះដែរ BLACKPINK បានក្លាយជាក្រុមចម្រៀងស្រីដំបូងគេ​ ដែលលក់សំបុត្រអស់ពីរ​ថ្ងៃជាប់​គ្នានៅ​កីឡដ្ឋាន MetLife ខណៈពួកគេបាន​វ៉ាជែង​តារាស្រី​បរទេសគឺ Beyonce និង Taylor Swift​ ធ្លាប់ជា​អ្នកកាន់កំណត់ត្រា​​ធ្លាប់​កន្លងមក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Pinky ងាកមកចាប់អាជីពជាអ្នកលក់មឹកបំពងតាមផ្លូវវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម