ជីវិតកម្សាន្ដ
Jes បញ្ជាក់ច្បាស់ ចំណងស្នេហ៍ ៤ឆ្នាំរវាងលោក និង Vill បែកបាក់គ្នាហើយ
ព័ត៌មានប្រេះឆារវាងតារាសម្ដែង Jes Jespipat និងតារាសម្ដែង Vill Wannarot បានក្លាយជាប្រធានបទក្តៅមួយដែលកំពុងអង្រួនវិស័យសិល្បៈថៃ និងទស្សនិកជនរាប់សែnនាក់ ពេលនេះគេកំពុងរង់ចាំចម្លើយពីភាគីទាំងពីរ ចំពោះស្ថានភាពទំនាក់ទំនងរបស់ពួកគេ ថាតើពួកគេបែកគ្នាពិតឬយ៉ាងណា?

ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមនេះ ភាគីខាង Jes បានចេញមុខស្រាយមន្ទិលសង្ស័យរបស់ទស្សនិកជន ដោយលោកបញ្ជាក់ច្បាស់ៗថា រវាងលោក និង Vill បានបែកគ្នាមួយរយៈហើយ ហើយវាមិនមែនដោយសារជនទី៣នោះទេ។ និយាយនៅក្នុងបទសម្ភាសន៍មួយ Jes ប្រាប់ថា ចំពោះពាក្យចចាមអារ៉ាមដែលចោទប្រកាន់លោក និង Prang ថាបានលួចទាក់ទងគ្នា ទើបនាំឱ្យប្រេះឆាជាមួយ Vill នោះជារឿងមិនពិត ព្រោះលោក និង Prang ត្រឹមជាមិត្តប៉ុណ្ណោះ គ្មានអ្វីលើសពីនេះឡើយ។

Jes បញ្ជាក់ថា “ចំពោះបញ្ហាភាគីទីបី គឺច្បាស់ណាស់ថា វាមិនពាក់ព័ន្ធនឹងអ្នកណាម្នាក់នោះទេ” ។ លោកបន្ថែមទៀតថា “ពួកយើងបាននិយាយគ្នាហើយ យើងសម្រេចចិត្តបែកគ្នា។ យើងបែកគ្នាមួយរយៈមកហើយ។ ហេតុផលដែលអាចឆ្លើយបានគឺពួកយើងមិនសូវយល់ពីគ្នា។ កន្លងមកយើងព្យាយាមកែតម្រូវរួចហើយ យើងទាំងពីរបានព្យាយាមអស់ពីសមត្ថភាព នៅតែមិនអាចទៅរួច” ៕








ប្រែសម្រួល៖ សន្យា
ចុចអាន៖ Baifern ប្រែកាយជានារីជប៉ុន ទស្សនិកជនចំណាំសឹងមិនបាន
ចុចអាន៖ Jespipat ត្រូវអ្នកលេងអ៊ីនធឺណិតវាយប្រហារ ក្រោយបង្ហោះឃ្លិបច្រៀងជាមួយ Prang
-
សន្តិសុខសង្គម១១ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


