ជីវិតកម្សាន្ដ
ខ្ញុង ឆ្លើយតប ម៉ា ដូណា រឿងប្រកាសទារលុយប្រើពាក្យសម្ដីគ្រោតគ្រាត
បន្ទាប់ពីតារាកំប្លែង ម៉ា ដូណា បង្ហោះសារទារលុយជាសាធារណៈនៅលើបណ្ដាញសង្គម បានប្រមាណកន្លះម៉ោង ស្រាប់តែតារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ចេញមុខឆ្លើយតបភ្លាមៗ ដោយបង្ហាញហេតុផល និងការអន់ចិត្តចំពោះការប្រើពាក្យសម្ដីយ៉ាងគ្រោតគ្រាតរបស់ ម៉ា ដូណា។

អ្នកនាង ខ្ញុង បានបញ្ជាក់ទៅកាន់លោក ម៉ា ដូណា ថា «ខ្ញុំមិនតបតទេ ព្រោះខ្ញុំមិនបានបោកប្រាស់អ្នកណាដូចការជេរប្រមាថមើលងាយរបស់អ្នកឡើយ ការជេរប្រមាថខ្ញុំទាំងប៉ុន្មានទូលខ្លួនឯងចុះ ខ្ញុំជំពាក់ ខ្ញុំប្រឹងរកសងតាមលទ្ធភាព សូម្បីតែគ្រែដេកក៏ខ្ញុំកាត់សងដែរ ហៅខ្ញុំទៅលេងកម្មវិធី ក៏ខ្ញុំទៅកាត់សងដែរ»។

អ្នកនាង ខ្ញុង បាននិយាយទៀតថា «កន្លែងណាដែលថា ខ្ញុំបោកប្រាស់ រកបានតិចតួចខ្ញុំដាក់ទៅរហូត ពេលខ្ញុំរកមិនបានខានដាក់ទៅក៏បង្ហោះជេរប្រមាថមើលងាយខ្ញុំទាំងប្ដីទាំងប្រពន្ធ ទោះតតាំងមុខច្បាប់ក៏ខ្ញុំលែងខ្លាចដែរ ព្រោះខ្ញុំនៅរស់ជ្រងោដើម្បីរកសង តែអ្នកឯងជេរប្រមាថបរិហារកេរ្តិ៍ខ្ញុំជាសាធារណៈ នេះយ៉ាងម៉េចវិញ ប្រមាថទាំងអាយុជីវិតដល់គ្រួសារខ្ញុំទៀត»។

សូមបញ្ជាក់ថា តារាសម្តែង និងកំប្លែង ម៉ា ដូណា នៅរសៀលថ្ងៃទី ២២ ខែកញ្ញានេះ បានប្រកាសយ៉ាងក្តៅគគុកទារលុយតារាកំប្លែងស្រី ២ រូប ដែលជំពាក់ក្នុងម្នាក់ៗ ខ្ទង់រាប់ម៉ឺនដុល្លារ។ ក្នុងចំណោម ២ នាក់ លោក ម៉ា ដូណា បានបញ្ជាក់ថា ខ្ញុង ជំពាក់លុយជាងម៉ឺនដុល្លារ មានរយៈពេលជាង ២ ឆ្នាំហើយ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


