ជីវិតកម្សាន្ដ
Lisa សមាជិក BLACKPINK កំពុងរងការវាយប្រហារពីការរើសអើងជាតិសាសន៍
ពេលនេះ Lisa សមាជិក BLACKPINK ត្រូវបានរងការវាយប្រហារដោយអ្នករើសអើងជាតិសាសន៍ ដែលបានធ្វើជាសក្ខីកម្មជាភាសាថៃ រហូតដល់អ្នកគាំទ្របានជួយលើកទឹកចិត្តដល់តារាស្រីរូបនេះ ដោយបានដាក់ #RespectLisa – បញ្ឈប់ការប្រកាន់ពូជសាសន៍។

តារាចម្រៀងស្រីវ័យក្មេងដែលជាជនជាតិថៃរូបនេះ បច្ចុប្បន្នបានក្លាយជាសមាជិកក្រុមចម្រៀងដ៏ល្បីឈ្មោះរបស់កូរ៉េខាងត្បូង ដែលមានការទទួលស្គាល់ទូទាំងពិភពលោក សម្រាប់ Lisa សមាជិកក្រុម BLACKPIN។ Lisa នាងត្រូវបានគេទទួលស្គាល់ពីសមត្ថភាព ទេពកោសល្យរបស់នាងរហូតដល់មានការអញ្ជើញចូលរួមជាកិត្តិយសធ្វើជាគណៈកម្មាករក្នុងកម្មវិធីធំៗដ៏ល្បីៗផងដែរ ហើយនាងក៏បានជាប់ចំណាត់ថ្នាក់ TOP ក្នុងការស្ទង់មតិគាំទ្រនៅលើពិភពលោក។
ថ្មីៗនេះមានបញ្ហាដែលអ្នកគាំទ្រឃើញហើយ មានអារម្មណ៍មិនស្រួលក្នុងចិត្ត។ បន្ទាប់ពីការផ្សព្វផ្សាយរូបភាពតារាក្នុងពិភពកម្សាន្តបានកំពុងក្លាយជាប្រធានបទក្តៅមួយដល់អ្នកគាំទ្រអន្តរជាតិយកមកជជែកវែកញែក ដោយរិះគន់លើហេតុផលផ្សេងៗគ្នា ជាមួយនឹងសាររើសអើងពូជសាសន៍បានរីករាលដាលពេញលើបណ្ដាញសង្គម។

បើតាមអត្ថបទសរសេរជាភាសាបរទេសយកមកបកប្រែថា «បើ Lisa គឺជាជនជាតិថៃ ខ្ញុំក៏មិនចង់ប្រកាន់ពូជសាសន៍ទេ ប៉ុន្តែប្រទេសថៃគឺជាប្រទេសដែលមិនគួរឲ្យចង់ជឿថា ប្រទេសពួកគេជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការជួញដូរស្ត្រី ហើយខ្ញុំក៏គិតថា Lisa នាងមិនមែនជានារីព្រហ្មចារីដែរ ព្រោះនៅក្នុងប្រទេសថៃមានប្រពៃណីទំនៀមទម្លាប់អាក្រក់មួយ»។
លើសពីនេះទៀតសារជាច្រើនពីអ្នកគាំទ្រអន្តរជាតិលើកយកមកនិយាយ បញ្ឈប់ការរើសអើងជាតិសាសន៍ ដោយអំពាវនាវដាក់ #RespectLisa និងលើកទឹកចិត្ត Lisa យ៉ាងខ្លាំង រហូតដល់ស្លាកបានក្លាយជានិន្នាការសកលនៅលើ Twitter៕




អត្ថបទផ្ដល់ដោយ៖Porman
ចុចអាន៖នៅពីក្រោយភាពល្បីល្បាញ Lee Min-ho ជាតារាសម្តែងម្នាក់ដែលតបស្នងទៅសង្គមវិញយ៉ាងផុសផុល
ចុចអាន៖៤០ឆ្នាំស្អែកខានស្អែកហើយ តែមើលសម្រស់តារាកូរ៉េ ៧ រូបនេះ នៅតែស្អាតខ្ញង់ក្មេងល្ហក់

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ