ជីវិតកម្សាន្ដ
តារាកូរ៉េល្បីៗ មិនបញ្ចេញទស្សនៈនិងកាយវិការពាក់ព័ន្ធរឿងនយោបាយ ព្រោះខ្លាចភាពចម្រូងចម្រាស
នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី២១របស់ប្រទេសកូរ៉េខាងត្បូង តារាជួរមុខល្បីៗ ដូចជា J-Hope សមាជិកក្រុមរបស់ BTS និង IU បានប្រើប្រាស់ទឹកដមសំឡេង និងកាយវិការអព្យាក្រឹតនៅក្នុងរូបថតបោះឆ្នោត ដើម្បីចៀសវាងភាពចម្រូងចម្រាសផ្នែកនយោបាយ។

នៅពេលដែលប្រទេសកូរ៉េខាងត្បូងរៀបចំការបោះឆ្នោតប្រធានាធិបតីទី ២១ របស់ខ្លួនកាលពីថ្ងៃទី៤ ឧស្សាហកម្មកម្សាន្តបានឈានចូលដំណាក់កាលនៃការប្រុងប្រយ័ត្នកាន់ខ្ពស់ ដើម្បីចៀសវាងការចោទប្រកាន់ពីភាពលំអៀងផ្នែកនយោបាយ។
រាប់ប់ចាប់ពីរូបភាពតុរប្យួរខោអាវ រហូតដល់កាយវិការដៃ តារាល្បីៗកំពុងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធានាថាការបង្ហាញខ្លួនជាសាធារណៈ និងរូបភាពក្នុងកំឡុងពេលបោះឆ្នោតរបស់ពួកគេមិនត្រូវបានយល់ច្រឡំថា ជាការបង្ហាញពីការគាំទ្រផ្នែកនយោបាយទៅកាន់បក្សណាមួយ។
ការថតរូបធម្មតាក្នុងកាយវិការធ្វើដៃចង្អុល២ ឬយកដៃមួយចុចថ្ពាល់ តារាប្រុស-ស្រីជាច្រើនដួង បាននិងកំពុងចៀសវាងដោយសារតែរូបភាពស្រដៀងគ្នានឹងលេខដែលទាក់ទងនឹងបេក្ខជនប្រធានាធិបតីជាក់លាក់។ យ៉ាងណា ការផ្លាស់ប្តូរអាកប្បកិរិយានេះត្រូវបានគេឃើញគួរឲ្យកត់សម្គាល់ក្នុងអំឡុងពេលចុះហត្ថលេខាលើអ្នកគាំទ្រថ្មីៗនេះ ដោយក្រុមចម្រៀង RIIZE ដែលសមាជិកម្នាក់ៗបានកែសម្រួលកាយវិការដៃ ដើម្បីចៀសវាងការបកស្រាយខុស ដែលអាចកើតមានជាយថាហេតុ។
លើសពីនេះ សូម្បីតែការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ត្រូវបានកាត់បន្ថយច្រើនផងដែរ។ ជាក់ស្ដែងដូចជា J-Hope ក្រុម BTS បានចែករំលែករូបថតបោះឆ្នោតដែលថតនៅមជ្ឈមណ្ឌលសហគមន៍ Oksu-dong ដោយស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅទាំងអស់ និងចៀសវាងស្លាកសញ្ញាណាមួយដែលអាចនាំឲ្យយល់ច្រឡំ។
ស្រដៀងគ្នានេះដែរសូម្បីតែ IU បានបង្ហោះរូប selfie បោះឆ្នោតដំបូងរបស់នាងក្នុងសម្លៀកបំពាក់ធម្មតាមួយ ខណៈ តារាសម្ដែង Kim Go-eun បានជ្រើសរើសចែករំលែកតែរូបភាពនៃសញ្ញាទិសដៅនៃទីតាំងបោះឆ្នោតតែប៉ុណ្ណោះ។
ការបញ្ចេញសកម្មភាពបែបនេះកើតចេញពីភាពចម្រូងចម្រាសថ្មីៗពាក់ព័ន្ធនឹងបុគ្គលសាធារណៈជាច្រើន។ ជាក់ស្ដែង តារារ៉េប Beenzino ប្រឈមមុខនឹងការរិះគន់ បន្ទាប់ពីបង្ហោះរូបថតក្នុងសម្លៀកបំពាក់ពណ៌ក្រហមអំឡុងពេលបោះឆ្នោតដំបូង ដែលជំរុញឲ្យគាត់ចេញលិខិតសុំទោស។ ដូចគ្នានេះដែរតារាចម្រៀង Karina ក្រុម aespa ត្រូវគេរិះគន់ចំពោះការបង្ហោះរូបភាពក្នុងសម្លៀកបំពាក់ពណ៌ក្រហមដែលមានលេខ២ ក្រោយមកបានបញ្ជាក់ពីនាងមិនមានចេតនានយោបាយនិងសុំទោសចំពោះការយល់ច្រឡំនោះទេ។
ម៉្យាងវិញទៀត តារាល្បីៗមួយចំនួនផ្សេងទៀតបានសម្ដែងការពេញចិត្តផ្នែកនយោបាយដោយបើកចំហមិនភ័យខ្លាច។ ជាឧទាហរណ៍ តារាសម្តែង Kim Eui-sung និងតារាចម្រៀង Lee Seung-hwan បានបង្ហោះរូបភាពបោះឆ្នោតជាពណ៌ខៀវ ដែលជាពណ៌ដែលទាក់ទងជាមួយគណបក្សប្រជាធិបតេយ្យ ដែលបង្ហាញពីជំហរអះអាងបន្ថែមទៀត។
គួរបញ្ចាក់ដែរថា ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់កូរ៉េខាងត្បូងលោក Lee Jae-myung បានចាប់ផ្ដើមចូលកាន់តំណែងជាផ្លូវការ ពីថ្ងៃពុធទី៤ ខែមិថុនានេះតទៅ ជាមួយនឹងការសន្យាយ៉ាងម៉ឺងម៉ាត់ក្នុងការធ្វើឲ្យសេដ្ឋកិច្ចរបស់កូរ៉េរស់ឡើងវិញ និងចាត់វិធានការលើអ្នកទាំងឡាយណាដែលពាក់ព័ន្ធនឹងការដាក់ច្បាប់អាជ្ញាសឹកកាលពីឆ្នាំមុន ដែលបង្កភាពវឹកវរពាសពេញផ្ទៃប្រទេស៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចម្រៀង Dong-wook ចេញមុខការពារ Karina ក្នុងទស្សនៈនយោបាយកូរ៉េ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


