ជីវិតកម្សាន្ដ
តារាកូរ៉េ Lee Dong-wook ជំរុញអ្នកគាំទ្រ ទៅបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខនេះ
នៅថ្ងៃទី ០១ ខែមិថុនា តារាសម្តែងកូរ៉េ លោក Lee Dong-wook បានបង្ហាញតាមរយៈវេទិកាអ្នកគាំទ្ររបស់លោក ថា លោកបានចូលរួមក្នុងការបោះឆ្នោតដំបូងគេបង្អស់ ដោយលើកឡើងពីការប្តេជ្ញាចិត្តថតភាពយន្តនាពេលខាងមុខ ដែលជាហេតុផលនៃការបោះឆ្នោតមុនកាលបរិច្ឆេទផ្លូវការមកដល់។
តារាសម្ដែងបានសរសើរដំណើរការនៃការរបោះឆ្នោតដោយនិយាយថា វាកាន់តែងាយស្រួល មិនពិបាកហត់នឹងតម្រង់ជួរ ហើយក៏មិនចាំបាចរង់ចាំយូរដូចកាលពីអាណត្តិមុនដែរ។

លើសពីនេះ តារាប្រុសវ័យ៤៣ឆ្នាំបានសង្កត់ធ្ងន់លើតម្លៃនៃការទទួលខុសត្រូវរបស់ពលរដ្ឋ។ លោកបានសរសេរថា «ដូចដែលខ្ញុំតែងតែនិយាយថា កុំរំលងការបោះឆ្នោត ទោះជាគ្មានអ្នកចង់បោះឆ្នោតឲ្យក៏ដោយ។ ការបោះឆ្នោតគឺនិយាយអំពីការការពារលទ្ធផលអាក្រក់បំផុត។ ប្រសិនបើមិនមានជម្រើសដ៏ល្អបំផុតទេ ចូរជ្រើសរើសអ្វីដែលល្អបំផុតបន្ទាប់។ ប្រសិនបើមិនមានអ្វីដែលល្អបំផុតបន្ទាប់ទេ សូមយកអាក្រក់តិចជាង ដែលមានន័យថា អ្វីគ្រប់យ៉ាងគឺដើម្បីចៀសវាងអាក្រក់បំផុត» ។
ទោះជាយ៉ាងណាក៏ដោយ នេះក៏មិនមែនជាលើកទីមួយទេដែលតួប្រុសក្នុងរឿង «A Shop for Killers» បង្ហាញជំហរនយោបាយរបស់ខ្លួន។ កាលពីខែធ្នូ ឆ្នាំ ២០២៤ លោកបានបង្ហោះអត្ថបទចម្រៀងដែលមានចំណងជើងថា «Wind Of Change» អមដោយសារក្តីសង្ឃឹមថា និទាឃរដូវនឹងមកដល់។ គាត់ក៏បានសម្តែងការគាំទ្រដល់បាតុករដោយលើកទឹកចិត្តពួកគេឲ្យរឹងមាំ និងចេញទៅយ៉ាងកក់ក្តៅក្នុងអំឡុងពេលបាតុកម្មក្នុងពេលដែលអាកាសធាតុត្រជាក់ខ្លាំង។
ដោយឡែក កាលពីខែមេសាកន្លងទៅ នៅពេលដែលការចោទប្រកាន់លើអតីតប្រធានាធិបតីលោក Yoon Suk-yeol ភ្លាមៗ តារាប្រុស Lee Dong-wook បានបញ្ចេញមតិនៅលើគណនីផ្ទាល់ខ្លួនបែបលេងសើចថា ទីបំផុតនិទាឃរដូវបានមកដល់ហើយ រដូវរងារដូចជាយូរពេកហើយ! ដែលនោះជាសញ្ញានៃការយល់ព្រមរបស់គាត់ចំពោះការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកូរ៉េ៣រូបរងការចោទថា លួចប្រើនិមិត្តសញ្ញានយោបាយ ចំពេលប្រទេសត្រៀមបោះឆ្នោតប្រធានាធិបតី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


