ជីវិតកម្សាន្ដ
វ័យកាន់តែកៀក៥០ឆ្នាំ Shu Qi មិនខ្លាចបញ្ចេញសម្រស់ពិតបង្ហាញទស្សនិកជន
កាលពីថ្ងៃទី ៣១ ខែឧសភា តារាសម្តែង និងម៉ូដែលតៃវ៉ាន់ Shu Qi បានផ្ញើរសារជូនពរក្នុងពិធីបុណ្យ Dragon Boat Festival ទៅកាន់អ្នកគាំទ្ររបស់នាង រួមជាមួយនឹងការថតរូប Selfie នៅក្នុងបន្ទប់តុបតែងមុខ។ នៅក្នុងរូបថត តារាស្រីកើតឆ្នាំ ១៩៧៦ ពាក់អាវពណ៌ប្រផេះធម្មតា ហើយកំពុងធ្វើម៉ូតសក់សក់របស់នាង។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺមុខរបស់នាងនៅក្នុងសភាពដើមដោយគ្មានការតុបតែងមុខ ស្អាតក្មេងលើសពីការរំពឹងទុក។

ថ្វីដ្បិតតែមិនមានភាពទាក់ទាញ និងមានមន្តស្នេហ៍ដូចក្នុងទស្សនាវដ្ដី ឬពេលចូលរួមកម្មវិធីនានាក៏ដោយ ក៏តារាស្រីតៃវ៉ាន់នៅតែទទួលបានការសរសើរជាច្រើន ចំពោះមុខទទេរស្អាតដោយគ្មានការតុបតែងដែលរូបនាងបង្ហោះជាសាធារណៈ។ ទោះបីជាសញ្ញានៃភាពចាស់បានលេចឡើង ប៉ុន្តែមិនគួរឲ្យកត់សម្គាល់ទេ បើប្រៀបធៀបទៅនឹងស្ត្រីធម្មតាក្នុងវ័យ ៥០ ឆ្នាំ។ នាងត្រូវបានគេនិយាយថា មើលទៅក្មេងជាងអាយុពិតរបស់នាងសឹងតែតែមើលមិនដឹង។

លើសពីនេះ ទំនុកចិត្តរបស់ Shu Qi ក្នុងការបង្ហាញមុខទទេររបស់នាង ត្រូវបានទស្សនិកជនចូលបញ្ចេញមតិលើកសរសើរតារាស្រីរូបនេះថា នាងមានអាកប្បកិរិយាល្អសមសួនហ៊ានទទួលយកអាយុពិត និងបើកបង្ហាញមហាជនបានឃើញពីមុខមាត់ពិតដោយមិនភ័យខ្លាចឡើយ។
មានភាពល្បីល្បាញជាតារាស្រីដែលឲ្យតម្លៃទៅលើភាពស្អាតស្អំ រាល់ពេលដែលនាងបង្ហាញមុខជាសាធារណៈ តួស្រីរូបនេះតែងតែលេចធ្លោទាំងរូបរាង និងការស្លៀកពាក់។ ជាពិសេស កាលពីពេលថ្មីៗនេះ នៅពេលចូលរួមក្នុងមហោស្រពភាពយន្តទីក្រុង Cannes ឆ្នាំ ២០២៥ នៅថ្ងៃទី ២២ ខែឧសភា នាងបានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ ជាមួយនឹងភាពទាក់ទាញបែបបុរាណមិនហៃសូពេកឡើយ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងជីវិតប្រចាំថ្ងៃ តារាស្រីវ័យ ៤៩ឆ្នាំ ចង់មានលក្ខណៈធម្មជាតិតាមដែលអាចធ្វើទៅបាន។ នាងធ្លាប់ចែករំលែកជាមួយទស្សនាវដ្ដី Elle ថា ការមិនស្លៀកពាក់ពេលមិនចាំបាច់ ហើយទុកឲ្យស្បែកសម្រាក គឺជាវិធីមួយក្នុងការរក្សាស្បែកឲ្យមានសុខភាពល្អ និងស្រស់ស្អាត។
នាងក៏ចំណាយកម្លាំងច្រើនលើការថែរក្សាស្បែកពីខាងក្នុងមកក្រៅ។ នាងថែរក្សាស្បែករបស់នាងជារៀងរាល់ថ្ងៃ ដោយផ្តោតលើការសម្អាត និងផ្តល់សំណើម។ សម្រាប់ Shu Qi ការលុបគ្រឿងសម្អាងចេញគឺជាជំហានសំខាន់មួយដែលមិនអាចមើលរំលងបាន។ ទោះហត់ប៉ុណ្ណាក៏តារាស្រីរូបនេះ នៅតែលុបគ្រឿងសម្អាងមុនចូលគេង។ នាងជឿជាក់លើឧបករណ៍សម្អាតផ្ទៃមុខ ព្រោះវាជាឧបករណ៍ដែលជួយសម្អាតបានជ្រៅ កម្ចាត់ភាពកខ្វក់ និងគ្រឿងសម្អាង។
មិនតែប៉ុណ្ណោះ Shu Qi ក៏តឹងរ៉ឹងចំពោះរបបអាហាររបស់នាងដែរ។ នាងផឹកតែទឹកនិងទឹកស្មៅស្រូវសាលី ធ្វើឲ្យប្រាកដថាត្រូវបានទឹកយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃ។ នាងក៏ជ្រើសរើសអាហារដែលមានសុខភាពល្អ ស្រស់ និងស្អាត ដូចជាបន្លែ មើម ផ្លែឈើ គ្រាប់។ នាងក៏មិនដែលទទួលទានអាហារចៀន ហើយណែនាំស្ត្រីឲ្យញ៉ាំយ៉ាងហោចណាស់ ៥ម៉ោងមុនពេលចូលគេង។
Shu Qi សារភាពថា នាងមិនមែនជាមនុស្សដែលចូលចិត្តហាត់ប្រាណនោះទេ។ យ៉ាងណាមិញ ដើម្បីរូបរាងនាងរក្សាលំហាត់ប្រាណឱ្យបានទៀងទាត់ប្រហែល៣ដងក្នុងមួយសប្តាហ៍។
Shu Qi ធ្លាប់បានចែករំលែកជាច្រើនដងថា នាងមិនខ្លាចភាពចាស់នោះទេ អ្វីដែលសំខាន់គឺរស់នៅឲ្យមានសុខភាពល្អ និងសប្បាយរីករាយ។ យ៉ាងណាមិញ បើតាមរាជិនីសម្រស់ដែលបម្រើការងារក្នុងវិស័យសិល្បៈ រូបរាងជាគុណសម្បត្តិធំ និងចាំបាច់សម្រាប់ការងារ។ នាងបញ្ជាក់ថា អ្នកសិល្បៈត្រូវរក្សាលំហាត់ប្រាណ និងរក្សារាង ព្រោះនោះជាការបង្ហាញពីការគោរពវិជ្ជាជីវៈ ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim Soo-hyun ដែលជួបរឿងអាស្រូវ របូតតំណែងជាតួឯកទៅ Kim Woo-bin តំណាងភោជនីយដ្ឋានល្បីមួយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


