ជីវិតកម្សាន្ដ
ONE PEACE BAND ក្រុមតន្ត្រីតំណាងជាតិនឹងទៅសម្តែងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិ
ONE PEACE BAND ជាឈ្មោះក្រុមតន្ត្រីកម្ពុជា ដែលបានបង្កើតឡើងដោយការរួមបញ្ចូលគ្នា រវាងក្រុមតន្ត្រីយុវវ័យ Nevrmind Band ជាមួយតារាចម្រៀងល្បី មាស សុខសោភា គ្រូតូរ្យតន្ត្រី និងជាតន្ត្រីករព្យាណូរល្បី សូ ស្រណោះ និង លោក ហ៊ូ សូរ្យវង្សា តន្ត្រីករភ្លេងបុរាណ ដែលនឹងដឹកនាំក្រុម ដោយលោក គង់ សុធារិទ្ធ។

ក្រុមតន្ត្រីយុវវ័យ ONE PEACE BAND មានសមាជិក ៨រូប នឹងចេញទៅធ្វើការសម្ដែងរួមគ្នាលើឆាកអន្តរជាតិ ពីថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលក្នុងនោះមានក្រុមតន្ត្រីយុវវ័យចំនួន ១៦ក្រុម មកពី ១១ប្រទេសក្នុងតំបន់អាស៊ាននិងសាធារណរដ្ឋកូរ៉េ។ ព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិដ៏អស្ចារ្យ ASEAN-Korea Music Festival ហៅកាត់ថា (ROUND Festival 2023) នេះ នឹងធ្វើការផ្សព្វផ្សាយតាមរយៈ YouTube Channel នៃបណ្ដាញទូរទស្សន៍ល្បី KBS របស់កូរ៉េផងដែរ។ ការរៀបចំកម្មវិធីប្រគំតន្ត្រីអន្តរជាតិនេះធ្វើឡើងក្នុងន័យលើកស្ទួយវិស័យសិល្បៈវប្បធម៌ និងជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលប្រទេសឥណ្ឌូនេស៊ីជាប្រធានប្ដូរវេន និងដើម្បីអបអរសាទរខួប៥០ឆ្នាំ នៃចំណងទំនាក់ទំនងកាទូតរវាងសាធារណរដ្ឋកូរ៉េ និងសាធារណរដ្ឋឥណ្ឌូនេស៊ី។

ក្រុមតន្ត្រីយុវវ័យកម្ពុជាបានរៀបចំ និងនិពន្ធនូវបទចម្រៀងថ្មីល្បីរបស់ខ្លួនដែលជាបទចម្រៀងដើម (Original Songs) ដើម្បីចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ខាងលើ។ នេះគឺជាមោទកភាពដ៏ថ្លៃថ្លាដែលក្រុមតន្ត្រីតំណាងកម្ពុជា នឹងចូលរួមជាមួយក្រុមតន្ត្រីយុវវ័យផ្សេងទៀតសម្ដែងលើឆាកអន្តរជាតិ ជាផ្នែកមួយនៃការលើកស្ទួយមុខមាត់ប្រទេសជាតិតាមរយៈសិល្បៈវប្បធម៌ ដែលសរបញ្ជាក់ឱ្យឃើញពីភាពពេញមុខពេញមាត់លើឆាកអន្តរជាតិ ដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញ៕






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


