Connect with us

KPT+

ក្មេងៗលេងឧបករណ៍តន្ត្រី នឹងទទួលបានអត្ថប្រយោជន៍ ៩យ៉ាង

បានផុស

នៅ

ខណៈការស្តាប់តន្រ្តី ឬចម្រៀងជួយអភិវឌ្ឍខួរក្បាលទារកតាំងពីក្នុងផ្ទៃរហូតដល់ក្រោយកើត ការ​សិក្សា​បង្ហាញថា ការលេង​ឧបករណ៍​តន្រ្តី​មាន​ឥទ្ធិពល​លើ​ការអភិវឌ្ឍ​របស់កូនតូចៗ​ជាងការស្តាប់​តន្រ្តី ឬចម្រៀងទៅ​ទៀត​។ តើការលេងឧបករណ៍តន្រ្តីជួយឱ្យកូនតូចៗអភិវឌ្ឍយ៉ាងណាខ្លះ?

១. បង្រៀនឱ្យក្មេងៗមានភាពអត់ធ្មត់

6-year-old girl in China with voice of an angel touches hearts, China News  - AsiaOne
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេងៗត្រូវរៀនពីរបៀបកាន់ឧបករណ៍តន្រ្តី​ របៀបលេង និងត្រូវអនុវត្តដដែរៗរាប់ខែ រាប់ឆ្នាំដើម្បីចេះ​លេង​ឧបករណ៍​តន្រ្តី​ណាមួយ។

២. បង្រៀនឱ្យក្មេងមានទទួលខុសត្រូវ

ឧបករណ៍តន្រ្តីភាគច្រើនត្រូវការការថែទាំ ដើម្បីឱ្យនៅថ្មី និងបញ្ចេញសំឡេងពីរោះ។ ដូច្នេះក្មេងៗត្រូវថែទាំ និងសម្អាតឧបករណ៍តន្រ្តីជាប្រចាំ។

៣. បង្កើនជំនឿចិត្តលើខ្លួនឯង

7,233 BEST Kids Playing Violin IMAGES, STOCK PHOTOS & VECTORS | Adobe Stock

ការរៀនឧបករណ៍តន្រ្តីមួយផ្តល់ឱកាសឱ្យក្មេងៗ​អនុវត្ត ស្តាប់មតិកែតម្រូវ និងធ្វើការផ្លាស់ប្តូរ។ នៅ​ពេល​ពួកគេមានការ​រីក​ចម្រើន ពួកគេនឹងបង្កើតទំនុកចិត្ត និងបង្កើនការគោរពខ្លួនឯង។

៤. បង្កើនជំនាញអាន

ពេលលេងឧបករណ៍ភ្លេង ក្មេងៗនឹងត្រូវរៀន​ណោទ​ភ្លេង (អក្សរភ្លេង)។ នៅពេលពួកគេ​ចាប់ផ្តើមចេះអានណោទ​ភ្លេងទើបពួកគេអាចលេងភ្លេងបាន។

៥. បង្កើនជំនាញប្រើរាងកាយ

Two-thirds of young musicians are practising more in lockdown, study finds  - Classic FM

ពេលលេងឧបករណ៍ភ្លេងខួរក្បាលត្រូវធ្វើការយ៉ាងរហ័ស។ ក្មេងៗត្រូវផ្តោត​អារម្មណ៍លើការ​អាន​ណោទ​ភ្លេង និងការលេងភ្លេង ។ ជាលទ្ធផលក្មេងៗអាចប្រើភ្នែក និងដៃរបស់ពួកគេយ៉ាងជំនាញ។

៦. លើកកម្ពស់ជំនាញគណិតវិទ្យា

តន្ត្រីក៏មានលក្ខណៈប្រហាក់ប្រហែលនឹងគណិតវិទ្យាដែរ ដោយអនុញ្ញាតឱ្យក្មេងៗគិតពិចារណា និង​អភិវឌ្ឍជំនាញដោះស្រាយបញ្ហារបស់ពួកគេ។ កុមារនឹងត្រូវរាប់ និងយល់ចង្វាក់ និងលេងតាម​ចង្វាក់​ដែលទាំងអស់នេះសុទ្ធតែត្រូវប្រើការគិត។

៧. ជំរុញការបញ្ចេញអារម្មណ៍ខ្លួនឯង

Index of /images/support

ក្មេងៗដែលរៀនលេងឧបករណ៍​ភ្លេងមានភាពច្នៃប្រឌិត និងមានការជ្រើសរើស​ដោយខ្លួនឯង​ដែល​ជាការជំរុញឱ្យមានការបញ្ចេញអារម្មណ៍។ តន្ត្រីគឺជាវិធីមួយដែលក្មេង​ៗអាចបង្ហាញ​ពី​អារម្មណ៍​បាន​យ៉ាង​ងាយស្រួល នៅពេលដែលពួកគេមានអារម្មណ៍មិនល្អ ឬមិនអាចនិយាយចេញ។

៨. បង្កើនសមត្ថភាពចងចាំ

តន្ត្រីបង្រៀនក្មេងៗឱ្យចេះបង្កើត រក្សាទុក និង​ទាញ​ការចងចាំ​ប្រកបដោយ​ប្រសិទ្ធិភាព​ដែល​ស្រដៀង​នឹងការធ្វើលំហាត់ប្រាណខួរក្បាល ព្រោះពួកគេនឹងត្រូវចងចាំពីរបៀបកាន់ឧបរកណ៍តន្រ្តី របៀបលេង ណោទភ្លេង និងចង្វាក់ភ្លេងជាដើម។

៩. បង្កើនជំនាញសង្គម

Hayden FAN - YouTube

ខណៈពេលដែលក្មេងៗអាចលេងឧបករណ៍តន្ត្រីតែឯង ក្មេងៗក៏អាចរួបរួមគ្នាបង្កើតជាក្រុមតន្ត្រី ឬ​ចូល​រួមក្រុមតន្រ្តីរបស់សាលា។ ការចូលរួមក្រុមតន្រ្តី​អនុញ្ញាត​ឱ្យក្មេងៗចេះគោរពពេលវេលា រៀន​ពី​របៀបប្រាស្រ័យទាក់ទងគ្នា និងជាពិសេសចេះគោរពគ្នាទៅវិញទៅមក ដោយសារ​ពួកគេ​ត្រូវស្តាប់​ក្មេង​ដទៃទៀតលេងតន្ត្រី។

សរុបទៅការលេងឧបរកណ៍តន្រ្តីជាសកម្មភាពរៀនក្រៅម៉ោងសិក្សា ដែលធ្វើឱ្យក្មេងៗរីករាយ លើក​ស្ទួយផ្នែកសិល្បៈរបស់ក្មេងៗ និងជួយធ្វើឱ្យក្មេងៗក្លាយទៅជាមនុស្សពេញវ័យដ៏ជោគជ័យ ប៉ុន្តែ​បើ​ក្មេងៗមិនចូលចិត្តលេងឧបករណ៍ភ្លេងទេ ប៉ាម៉ាក់មិនគួរបង្ខំកូនៗ ឬតម្រូវឱ្យកូនលេង​ឧបករណ៍​ភ្លេង​ឱ្យល្អ​ឥត​ខ្ចោះ​ឡើយ។ វាគ្រាន់តែជាការរៀនបន្ថែម​ប៉ុណ្ណោះ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ម៉ាក់ប៉ាដឹងអត់ ការលេងដោយសេរីផ្ដល់ប្រយោជន៍ដល់ការអភិវឌ្ឍកូនច្រើន

ចុចអាន៖ ការស្ដាប់តន្ត្រីជាវេទមន្ត ដែលអាចផ្លាស់ប្ដូរជីវិតមួយពព្រិចភ្នែក មិនជឿអានអត្ថបទសិន!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
វប្បធម៌ ជំនឿ២ នាទីutes មុន

ហាមដាក់របស់ប៉ុន្មាននេះលើអាសនៈ ដែលអាចនាំឲ្យកូនចៅមានជម្លោះ គ្មានសុភមង្គល

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

កីឡា២ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

មេទ័ពជើកគោកម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ពិភាក្សាស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា

Sokha Hotels

ព័ត៌មានពេញនិយម