ជីវិតកម្សាន្ដ
អ្នកលេងអ៊ីនធឺរណិតកូរ៉េអស់ទំនុកចិត្តលើ YG រឿងបន្តកុងត្រាជាមួយ BLACKPINK
ដោយសារការប្រកាសដដែលៗជាច្រើនដងរបស់ផលិតកម្ម YG Entertainment រឿងពិភាក្សាបន្តកុងត្រាជាមួយ BLACKPINK នៅតែមិនឃើញមានលទ្ធផល ទើបថ្មីៗនេះអ្នកលេងអ៊ីនធឺរណិតនៅកូរ៉េខាងត្បូងនាំគ្នាប្រតិកម្មដោយបង្ហាញពីការអស់ទំនុកចិត្តរបស់ពួកគេលើផលិតកម្មមួយនេះ។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ផលិតកម្ម YG Entertainment បានបញ្ជាក់ថា ពួកគេកំពុងបន្តការចចារសម្រាប់ការបន្តកុងត្រាជាមួយ BLACKPINK ខណៈលទ្ធផលនឹងប្រកាសក្នុងពេលឆាប់ៗខាងមុខ។
បន្ទាប់ពីមានព័ត៌មាននេះផ្សព្វផ្សាយចេញ អ្នកនិយមលេងអ៊ីនធឺរណិតរបស់កូរ៉េ នាំលើកឡើងអំពីការបរាជ័យរបស់ YG ក្នុងការបន្តកុងត្រាថ្មីជាមួយសមាជិកក្រុម BLACKPINK ហើយថាសេចក្ដីថ្លែងការណ៍របស់ផលិតកម្ម គ្រាន់តែជាលេសទាក់ទាញម្ចាស់ភាគហ៊ុនប៉ុណ្ណោះ។

ការលើកឡើងរបស់អ្នកនិយមលេងអ៊ីនធឺរណិតនិយាយថា ផលិតកម្ម YG ប្រកាសពីការចចារកុងត្រាជាមួយ BLACKPINLK ដើម្បីរក្សាតម្លៃភាគហ៊ុនរហូតដល់ក្រុម Baby Monster បង្ហាញខ្លួនជាលើកដំបូង ពីព្រោះក្រុមហ៊ុនមិនចង់ឱ្យតម្លៃភាគហ៊ុនធ្លាក់ចុះ មុនពេលការបង្ហាញដំបូងរបស់ Baby Monster ឡើយ។

បើតាមពាក្យចចាមអារ៉ាមកន្លងមក ក្រុម BLACKPINK នឹងមិនបន្តកុងត្រាថ្មីឡើយ លើកលែងតែ Rose ប៉ុណ្ណោះ ដែលជាសមាជិកតែម្នាក់គត់នៅបន្តកុងត្រាថ្មីជាមួយ YG ខណៈសមាជិកបីនាក់ទៀតរួមមាន Jisoo, Jennie និង Lisa បានសម្រេចចិត្តមិនបន្តកុងត្រាជាយូរមកហើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Allkpop
ចុចអាន៖ ទិញវីឡាប្រណីតមួយ Jennie ហ៊ានចាយលុយសុទ្ធរហូតដល់ជិត ៤លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


