ជីវិតកម្សាន្ដ
ផលិតកម្ម HYBE ខាតប្រាក់ ៣.៨ លានដុល្លារ ដោយសារគ្រូបង្ហាត់រាំក្រុម BTS កេងបន្លំ
យោងតាមរបាយការណ៍ផ្តាច់មុខពី IT Chosun បានបញ្ចាក់ថាផលិតកម្ម HYBE ខាតបង់ជាង ៥.០០ពាន់លាន វ៉ុន (ប្រហែល ៣.៩៦ លានដុល្លារអាមេរិក) ពីបុគ្គលិក A និងត្រូវបានគេស្គាល់ថាជាសមាជិកស្នូលម្នាក់នៃស្ថាបនិកក្រុមហ៊ុន និងជាគ្រូបង្រៀនរាំរបស់ក្រុម BTS ។

ទោះយ៉ាងណាក៏ដោយ បុគ្គលិក A ពេលនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទបានកេងបន្លំប្រាក់រាប់ម៉ឺនដុល្លារពីថវិការបស់ក្រុមហ៊ុន ប៉ុន្តែថែមទាំងបានបោកប្រាស់មិត្តរួមការងារ អ្នកនិពន្ធក្បាច់រាំ និងដៃគូអាជីវកម្មរាប់សែនដុល្លារផងដែរ។ នៅក្នុងគម្រោងរបស់ពួកគេ បុគ្គលិក A ត្រូវបានគេរាយការណ៍ថាបានលួចអត្តសញ្ញាណរបស់ HYBE ក៏ដូចជាការប្រើប្រាស់ឈ្មោះរបស់ផលិតកម្ម ដើម្បីស្នើសុំការវិនិយោគសម្រាប់ការបង្កើតទំនិញផ្លូវការថ្មី ឬស្វែងរកបទចម្រៀងថ្មីៗ។
គិតត្រឹមថ្ងៃទី ១៧ ខែវិច្ឆិកា និយោជិត A ត្រូវបានគេគិតថាបានកេងបន្លំ និងបោកប្រាស់ជាង ៥.០០ ពាន់លានវ៉ុន ពីបុគ្គលិកដែលទាក់ទងនឹង HYBE ។ ចាប់តាំងពីពេលនោះមក HYBE បានបញ្ឈប់ការងារ ហើយបានប្តឹងនិយោជិត A ពីបទក្លែងបន្លំ និងកេងបន្លំ។ យោងតាមរបាយការណ៍របស់ IT Chosun HYBE ត្រូវបានដឹងអំពីស្ថានភាពត្រឡប់មកវិញនៅក្នុងខែកញ្ញា ហើយបានស្វែងរកជំនួយដែលមានជំនាញវិជ្ជាជីវៈ ដើម្បីបន្តចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងបុគ្គលិក A រូបនេះ។
អ្នកខាងក្នុងបានអត្ថាធិប្បាយថា HYBE ប្រហែលជាខ្វះការត្រួតពិនិត្យផ្ទៃក្នុង និងដំណើរការសវនកម្ម ដោយគិតថាតើរយៈពេលដែលនិយោជិត A អាចគេចផុតពីឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។
ក្រោយមកផលិតកម្ម HYBE បានឆ្លើយតបថា “យើងនឹងបង្ហាញការអត់ឱនជាសូន្យចំពោះបុគ្គលដែលបានបំពានច្បាប់ និងបទប្បញ្ញត្តិរបស់ក្រុមហ៊ុន។ យើងនឹងចាត់វិធានការផ្លូវច្បាប់ដែលអាចធ្វើទៅបានចំពោះបុគ្គលនោះ ព្រមទាំងធ្វើវិសោធនកម្មអ្វីដែលចាំបាច់ ដើម្បីការពារកុំឲ្យរឿងដដែលនេះកើតឡើងទៀត។ បុគ្គលិក HYBE ទាំងអស់នឹងឆ្លងកាត់ការបណ្តុះបណ្តាលក្រមសីលធម៌ការងារ និងការប្រឆាំងអំពើពុករលួយ ហើយរចនាសម្ព័ន្ធអភិបាលកិច្ច HYBE ទាំងអស់នឹងឆ្លងកាត់ការពង្រឹង ដើម្បីធ្វើឲ្យប្រសើរឡើងនូវដំណើរការត្រួតពិនិត្យ និងសវនកម្មផ្ទៃក្នុង”។
ទន្ទឹមនឹងនេះ ដោយផ្អែកលើព័ត៌មានដែលបានផ្តល់នៅក្នុងរបាយការណ៍ koreaboo អ្នកគាំទ្រ K-Pop កំពុងព្យាយាមកំណត់អត្តសញ្ញាណអតីតបុគ្គលិក A ខណៈដែលឈ្មោះមួយចំនួនត្រូវបានពិភាក្សា គ្មានអ្វីត្រូវបានផ្ទៀងផ្ទាត់ដូចរបាយការណ៍នោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖CL គាំទ្រ G-Dragon ជាសាធារណៈ ចំពេលមានរឿងអាស្រូវគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


