ជីវិតកម្សាន្ដ
CL គាំទ្រ G-Dragon ជាសាធារណៈ ចំពេលមានរឿងអាស្រូវគ្រឿងញៀន
បន្ទាប់ពីប្រកាសភាពគ្មានកំហុសរបស់ខ្លួនម្តងហើយម្តងទៀត G-Dragon កំពុងទទួលបានការគាំទ្រពីទស្សនិកជន និងមនុស្សជិតស្និទ្ធ ព្រមទាំងមេក្រុម BIGBANG បាននិយាយការពារសមាជិករបស់ខ្លួន ចំពេលមានរឿងអាស្រូវគ្រឿងញៀន។
ទន្ទឹមនោះទៀតសោត CL អតីតសមាជិកក្រុម 2NE1 គឺជាមិត្តជិតស្និទ្ធចុងក្រោយគេដែលនិយាយជាសាធារណៈដើម្បីគាំទ្រ G-Dragon ។ នៅលើទំព័រផ្ទាល់ខ្លួនរបស់តារា K Pop រូបនេះបានបង្ហោះរូបភាពដែលថតជាមួយ G-Dragon រួមជាមួយនិមិត្តសញ្ញា chrysanthemum និងសារដើម្បីការពារមនុស្សដែលនាងស្គាល់យ៉ាងស្និតស្នាលបំផុត។ រូបតំណាងនេះត្រូវបានបង្កើតឡើងដោយអ្នកគាំទ្រដើម្បីលើកទឹកចិត្ត និងគាំទ្រ G-Dragon នៅលើបណ្តាញសង្គម។

កាយវិការនេះបានបង្ហាញពីមិត្តភាពដ៏ជ្រាលជ្រៅរបស់ CL និង G-Dragon ។ តារាប្រុស និងតារាស្រីតែងតែចៀសវាងការប្រាស្រ័យទាក់ទងគ្នា ដើម្បីចៀសវាងពាក្យចចាមអារ៉ាមថាមានស្នេហា ប៉ុន្តែ G-Dragon និង CL គឺបើកចំហរជិតស្និទ្ធនឹងគ្នា។ ប្រសិនបើ G-Dragon ជាមេក្រុម BIGBANG នោះ CL គឺជាអ្នកដឹកនាំក្រុម 2NE1។ តារាទាំងពីរបានស្និទ្ធស្នាលនឹងគ្នាយ៉ាងឆាប់រហ័ស ដោយសារតែរសជាតិតន្ត្រី និងស្ទីលម៉ូដស្រដៀងគ្នាតាំងពីដើមទីមកម្ល៉េះ។
ភ្លាមៗក្រោយការចោទប្រកាន់ពីការប្រើប្រាស់គ្រឿងញៀនបានផ្ទុះឡើង G-Dragon តែងតែអះអាងថាខ្លួនគ្មានកំហុស។ ស្របពេលកាលពីថ្ងៃទី៦ ខែវិច្ឆិកា តារាប្រុសរូបនេះក៏បានបង្ហាញខ្លួនយ៉ាងសកម្ម និងសហការជាមួយប៉ូលិសស៊ើបអង្កេត។ G-Dragon បានទទួលលទ្ធផលតេស្តថ្នាំអវិជ្ជមាន និងបានបញ្ជូនសំណាកសម្រាប់ការធ្វើតេស្តឲ្យកាន់តែស៊ីជម្រៅលើសមុនថែមទៀត។

បន្ទាប់មក តារាប្រុសរូបនេះបានចូលរួមក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ Yonhap ដើម្បីបំភ្លឺពីការសង្ស័យនៃការប្រើប្រាស់គ្រឿងញៀន។ មេក្រុម BIGBANG មិនអាចទប់អារម្មណ៍របស់គាត់បានទេ ហើយស្រក់ទឹកភ្នែកនៅចុងបញ្ចប់នៃការសន្ទនា។ ក្នុងនោះលោកបានបញ្ជាក់ថា ខ្លួនមិនបានប្រើប្រាស់គ្រឿងញៀន ហើយក៏មិនស្គាល់អ្នកគ្រប់គ្រងក្លឹបរាត្រី និងវេជ្ជបណ្ឌិត ដែលត្រូវបានចោទប្រកាន់ពីបទផ្តល់សារធាតុហាមឃាត់ផងដែរ។
G-Dragon បានពន្យល់ថា រាងកាយរបស់គាត់អាចបត់បែនបានជាងមនុស្សធម្មតា ដោយសារតែហាត់រាំយូរ ហើយគាត់ក៏ស្ទាក់ស្ទើរ ព្រោះគាត់បានគិតដោយប្រុងប្រយ័ត្ននូវពាក្យនីមួយៗ។ មេក្រុម BIGBANG រូបនេះក៏បានបញ្ជាក់ពីការសង្ស័យរបស់គាត់ក្នុងការចំអកឲ្យអាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃដែលគាត់បង្ហាញខ្លួនទៅកាន់ប៉ូលិសថា “វាមើលទៅដូចនោះ ប៉ុន្តែតាមពិត ខ្ញុំមិនមានន័យបែបនេះទេ។ ខ្ញុំក៏ជាមនុស្សដែរ ដូច្នេះខ្ញុំមានអារម្មណ៍។ “នៅពេលដែលអ្នកមើលទៅមានការព្រួយបារម្ភ និងអសន្តិសុខ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សមាជិក BlackPink ៣ រូប សុទ្ធតែមានសកម្មភាព ខណៈ Lisa លែងមានអ្នកអើពើ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


