ជីវិតកម្សាន្ដ
តារាចម្រៀងប្រចាំផលិតកម្ម Town លោក ពេជ្រ រដ្ឋា ទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍
មហាជន និងអ្នកគាំទ្រ បានបង្ហាញក្តីរន្ធត់ចិត្ត ហើយសោកស្ដាយជាខ្លាំង បន្ទាប់ពីទទួលដំណឹង នៃការស្លាប់របស់លោក ពេជ្រ រដ្ឋា តារាចម្រៀងប្រចាំនៅផលិតកម្ម Town Production ដោយសារជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ប្រភពបានឲ្យដឹងថា តារាចម្រៀងរបស់ផលិតកម្ម Town Production លោក ពេជ្រ រដ្ឋា បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ៣ និង ០០ នាទី ទៀបភ្លឺថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ពោលនៅថ្ងៃទី ៣ នៃចុងបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក។

ចំណែកប្អូនប្រុសតារាចម្រៀងរូបនេះក៏បានបង្ហោះដំណឹងនេះដែរថា «ខ្ញុំបាទ ត្រូវជាប្អូនប្រុសរបស់បង ពេជ្រ រដ្ឋា សូមប្រកាសជាសាធារណៈ ពេលនេះគាត់បានជួបគ្រោះថ្នាក់បាត់បង់ជីវិតបាត់ទៅហើយ ខ្ញុំពិតជាទទួលយកមិនបានទេ សូមឲ្យវិញ្ញាណក្ខន្ធបងប្រុសទៅកាន់សុគតិភពផងចុះ បើបងប្អូនទាក់ទងមក FB ឬ Chat គាត់មិនតប សូមទាក់ទងតាមលេខគាត់ចុះ នឹងមានបងប្អូនខ្ញុំជាអ្នកទទួល»។

ជាមួយដំណឹងមរណភាពរបស់តារាចម្រៀងវ័យក្មេងលោក ពេជ្រ រដ្ឋា ធ្វើឲ្យមហាជន និងអ្នកគាំទ្រ ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើន បានសម្តែងការសោកស្ដាយ និងមានក្តីរន្ធត់ចិត្តជាពន់ពេក ខណៈមានខ្លះទៀតក៏បានចូលរួមរំលែកទុក្ខក្រុមគ្រួសារ នៃសពផងដែរ។

សូមរម្លឹកដែរថា កន្លងមក សម្ដេចតេជោ ហ៊ុន សែន ក៏បានសរសើរ លោក ពេជ្រ រដ្ឋា ថា ច្រៀងពីរោះ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


