ជីវិតកម្សាន្ដ
Lee Jong Suk លក់អាគារមួយចេញក្នុងតម្លៃ ៣,២លានដុល្លារ ក្រោយជាម្ចាស់កម្មសិទ្ធិអស់ ៤ឆ្នាំ
យោងតាមរយៈសារព័ត៌មានកូរ៉េ បានចុះផ្សាយឱ្យដឹងតារាសម្ដែងប្រុសរូបសង្ហា Lee Jong Suk បានលក់អាគារមួយកន្លែងរបស់លោកដែលមានទំហំ ១៥៤.៨៨ ម៉ែត្រក្រឡា (១.៦៦៧ ហ្វីតការ៉េ) កាលពីដើមខែ នៅឯតំបន់ Hannam-dong ទីក្រុងសេអ៊ូល ដែលប្រជុំដោយអ្នកអភិជនរស់នៅ ត្រូវបានលក់ក្នុងតម្លៃ ៣,៥៩ ពាន់លានវ៉ុន (៣,២ លានដុល្លារអាមេរិក)។

ត្រឡប់មករម្លឹកសារជាថ្មីម្ដងទៀត តារាសម្ដែងប្រុសរូបនេះ បានទិញអាគារមួយនេះទុកជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងឆ្នាំ ២០១៨ ក្នុងតម្លៃប្រមាណ ៣ ពាន់លានវ៉ុន (២,៦៨ លានដុល្លារអាមេរិក)។ រហូតមកដល់ពេលនេះមានសេចក្តីរាយការណ៍មកថា តារាសម្ដែងប្រុសរូបនេះ មិនមានឈ្មោះក្នុងបញ្ជីកម្មសិទ្ធិលើអចលនទ្រព្យនោះទៀតនោះទេ ព្រោះវាត្រូវបានកែសម្រួលជាបញ្ជីផ្ទេរសិទ្ធិកាន់កាប់ថ្មី។

ទោះបីជាមានព័ត៌មានចុះផ្សាយពីអាគាររបស់លោកត្រូវបានលក់ចេញយ៉ាងណាក៏ដោយ ក្នុងឆ្នាំ ២០២០ នេះ ក៏លោកមិនបានបាត់បង់ទ្រព្យការវិនិយោគសរុបនោះទេ។ ថែមទាំងទទួលបានប្រាក់ចំណេញដល់ ២,០៥ ពាន់លានវ៉ុនកូរ៉េ (១,៨ លានដុល្លារអាមេរិក) ពីអាគារដែលលោកបានលក់ថែមទៀត ក្រោយកាន់កាប់បាន ៤ឆ្នាំ។ ទន្ទឹមនឹងនេះដែរ Lee Jong Suk បានប្រកាសវិលចូលសិល្បៈវិញក្នុងឆ្នាំ ២០២១នេះ បន្ទាប់ពីរំសាយចេញពីយោធាកាលពីថ្ងៃទី ២ ខែមករាកន្លងទៅ៕
ផ្ដល់អត្ថបទដោយ៖Porman
ចុចអាន៖Lisa សមាជិក BLACKPINK កំពុងរងការវាយប្រហារពីការរើសអើងជាតិសាសន៍
ចុចអាន៖តាមពិត តារាប្រុសកូរ៉េរូបសង្ហាទាំងនេះ ជាអាយដលសំណព្វចិត្តរបស់តារាស្រីថៃ ៦ដួងនេះសោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


