ជីវិតកម្សាន្ដ
មូលហេតុនៃការស្លាប់របស់ Andre Brauer ទីបំផុតដឹងការពិត
ប្រព័ន្ធផ្សព្វផ្សាយល្បីៗ បង្ហាញពីមូលហេតុនៃការស្លាប់ Andre Brauer តារាសម្តែងនៃរឿងភាគទូរទស្សន៍ដ៏ល្បីល្បាញ Brooklyn Nine-Nine ថា តាមពិតលោកមានជំងឺមហារីកសួតនិងឈប់ជក់បារីយូរមកហើយ។
កាលពីថ្ងៃទី ១៥ ខែធ្នូ ទីភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍ពីមូលហេតុនៃការស្លាប់របស់លោក Andre Braugher តារាសម្តែងជនជាតិអាមេរិក ‘Captain Raymond Holt’ ពីរឿងភាគស៊ើបអង្កេតដ៏ល្បីល្បាញ Brooklyn Nine-Nine និងជាតារាសម្តែងដ៏ប៉ិនប្រសប់ម្នាក់ដែលបានឈ្នះពានរង្វាន់តារាសម្តែងឆ្នើមពី Emmy Award ពីរដង។

ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស បានបញ្ជាក់ថា លោក Andre Brauer បានស្លាប់ដោយសារជំងឺមហារីកសួត។ បន្ទាប់ពីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យជំងឺ ប៉ុន្មានខែមុននេះ។ មុនពេលលោកទទួលមរណភាពនៅថ្ងៃច័ន្ទ ទី១១ ខែធ្នូ ក្នុងជន្មាយុ៦១ឆ្នាំ។
Andre Brauer ធ្លាប់បានប្រាប់ទស្សនាវដ្តី New York Times ក្នុងឆ្នាំ ២០១៤ ថា គាត់បានឈប់ជក់បារី និងផឹកស្រាអស់រយៈពេលជាច្រើនឆ្នាំ។
លោក Andre Braugher ជាតារាសម្តែងហូលីវូដ សញ្ជាតិអាមេរិក Brauer កើតនៅថ្ងៃទី ០១ ខែកក្កដាឆ្នាំ ១៩៦២ នៅទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក គាត់ជាកូនប្រុសរបស់ Floyd និង Sally Braugher និងមានបងប្អូនបីនាក់។
ពេញមួយរយៈពេលនៃការងារនៅក្នុងឧស្សាហកម្មកម្សាន្ត គាត់បានបន្សល់ទុកនូវការកត់សម្គាល់របស់គាត់នៅក្នុងបេះដូងអ្នកគាំទ្រជាច្រើន ហើយអ្វីដែលមិនអាចនិយាយបាននោះគឺតួនាទី ‘Captain Raymond Holt’ ពីស៊េរីដ៏ល្បីល្បាញ Brooklyn Nine-Nine ជាមួយនឹងទេពកោសល្យជាច្រើន Brauer ត្រូវបានគេស្គាល់ទូទាំងពិភពលោក។ ដែលការសម្តែងរបស់គាត់បានបង្ហាញឲ្យឃើញពីការតែងតាំងសម្រាប់ពានរង្វាន់ Emmy ចំនួនបួន។ គាត់អាចឈ្នះពានតារាសម្ដែងល្អបំផុតសរុបពីរដងពីដំណាក់កាលនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖Thaiger
ចុចអាន៖ម្ចាស់ភាគហ៊ុនធំ Miss Grand លើកនេះ មានទាំង Engfa និង Charlotte
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


