Connect with us

ជីវិតកម្សាន្ដ

តួកាច Panward បញ្ចេញភាព​ស៊ិចស៊ី​យ៉ាងចាស់ដៃ អបអរខួបកំណើតក្នុង​វ័យ​ ៤៤ ​ឆ្នាំ

បានផុស

នៅ

តារាសម្ដែង Panward Hemmanee បញ្ចេញសម្រស់ស្វាគមន៍ឈានចូលវ័យ៤៤ឆ្នាំ ជាមួយរូបភាពស៊ិចស៊ី ក្នុងខួបកំណើតនៅថ្ងៃទី២៨ ខែធ្នូ ខណៈអ្នកគាំទ្រជាច្រើនថានាងសក្តិសមជារាជិនីសម្រស់ក្នុងវិស័យកម្សាន្តរបស់ប្រទេសថៃពិតៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសខួបកំណើតគម្រប់ ៤៤ ឆ្នាំ របស់ Panward បានបង្ហោះរូបថតនំខួបកំណើតសូកូឡាមួយដុំធំនៅចំពោះមុខ ដើម្បីជាការអបអរសម្រាប់ខ្លួននាងផ្ទាល់។ តាមរយៈ Instagram ផ្ទាល់ខ្លួនតារាស្រីនិយមដើរតួកាចរូបនេះ បានធ្វើឲ្យអ្នកលេងអ៊ីនធឺណេតភ្ញាក់ផ្អើលបំផុតក្នុងការបង្ហោះនេះគឺមិនមែនរូបភាពនំខេកនោះទេ។ ប៉ុន្តែ​វា​ជា​រូបភាព​នៃ​សម្រស់​ដ៏​ក្តៅ​គគុក​របស់​នាង​ក្នុង​វ័យ​៤៤​ឆ្នាំឯណោះវិញទេ។

នៅក្នុងសំណុំរូបថតខួបកំណើតឆ្នាំនេះ អ្នកម្ដាយកូន២ Panward បានស្លៀកឈុតពណ៌ស លាក់​ដោយ​ភាព​សិចស៊ី ស្រដៀងនឹងឈុតប៊ីគីនី ខណៈសកម្មភាពដែលនាងបញ្ចេញ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្រុក​ចុច Like និងសរសើរលើសម្រស់របស់នាងស្អាតដូចកាលនៅក្រមុំ។ ជាពិសេសនោះគឺភាពសិចស៊ី មិនអាចលាក់បានពីក្នុងរូបរាងវ័យ៤៤ឆ្នាំ។

លើសពីនេះ មហាជ​នជាច្រើនបានជូនពរនាងឲ្យកាន់តែមានសម្រស់ស្អាតកាន់តែខ្លាំង និងមានសុខភាពល្អ។ ហើយនៅតែបង្ហាញមុខលើកញ្ចល់ទូរទស្សន៍ឲ្យទស្សនិកជនបា​នឃើញវត្តមាននាងរហូត។

យ៉ាងណាមិញ នេះសបញ្ចាក់យ៉ាងច្បាស់ថា ពេលវេលាពិតជាមិនអាចធ្វើអ្វីបានចំពោះតារាសម្ដែងសាច់សខ្ចី Panward Hemmanee ដែលគេស្គាល់ថា នាងតែងបង្ហាញភាពឥតខ្ចោះនិងសិចស៊ីលើបណ្ដាញសង្គមផ្ទាល់ខ្លួនជានិច្ច។ ទោះ​បី​ជា​ពេល​នេះ ​នាង​ជា​ម្ដាយ​មាន​កូន​ពីរ​ក៏​ដោយ ប៉ុន្តែ​សម្រស់នៃ​ភាព​ហឹរ​មិន​បានថម​ថយ​ចុះ​ទាល់​តែ​សោះ ទោះបីជា​អាយុ​របស់នាងកើនឡើងជារៀងរាល់ថ្ងៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Aff-Nonkul បង្ហោះរូបគូស្នេហ៍លើកដំបូង បែររងការរិះគន់ដូចម្ដាយនិងកូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម