Connect with us

ជីវិតកម្សាន្ដ

តួឯកស្រីរឿង “Marry My Husband” បង្ហោះសារឈឺចាប់ ក្រោយផ្ទុះចម្រូងចម្រាសដល់ថ្នាក់ទស្សនិកជនធ្វើពហិកា

បានផុស

នៅ

កាលពីថ្ងៃទី ១៥ ខែមករា Park Min Young បានចូល Instagram របស់នាង ដើម្បីបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនដោយចែករំលែករូបថត រួមជាមួយនឹងចំណងជើងដ៏គួរឲ្យអាណិតថា “ខ្ញុំឈឺចាប់គ្រប់គ្រាន់ហើយ ប៉ុន្តែឥឡូវនេះខ្ញុំមានបេះដូងតស៊ូដើម្បីការពារសណ្តែករបស់ខ្ញុំ (ឈ្មោះអ្នកគាំទ្ររបស់នាង) សូមកុំបារម្ភអី”!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក នៅថ្ងៃដដែលនោះ សារព័ត៌មាន Dispatch ដ៏ល្បីល្បាញរបស់កូរ៉េ បានចុះផ្សាយអត្ថបទមួយចោទប្រកាន់ Park Min-young ថា នាងទទួលប្រាក់ចំនួន ២៥០លានវ៉ុន (ប្រហែល ២០០,០០០ ដុល្លារអាមេរិក) ពីអតីតគូស្នេហ៍ Kang Jong Hyun ដែលត្រូវបានគេស្គាល់ថាជាជាជនឆបោក និងកេងបន្លំ។

ប្រភពពីព័ត៌មាន Dispatch ​រាយការណ៍ទៀតថា Kang Jong Hyun បានដកប្រាក់ពីក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងទម្រង់ជាប្រាក់កម្ចី ហើយបានបង់វាទៅក្នុងគណនីផ្ទាល់ខ្លួនរបស់ Park Min Young ជាការចំណាយលើការរស់នៅ។ ស្របពេលដែល ព័ត៌មាននេះផ្ទុយនឹងសក្ខីកម្មរបស់ Park Min Young ដែលបញ្ជាក់ថា នាងមិនធ្លាប់ទទួលបានជំនួយផ្នែកហិរញ្ញវត្ថុពី Kang Jong Hyun ពីមុនមកទេ។

ជាការឆ្លើយតប ភ្នាក់ងាររបស់ Park Min Young គឺ Hook Entertainment បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធការចោទប្រកាន់នេះ។ ភ្នាក់ងារបានឆ្លើយតបថា “តារាសម្តែង Park Min Young ត្រូវបានស៊ើបអង្កេតជាបុគ្គលយោងដោយអយ្យការក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ពាក់ព័ន្ធនឹង Kang Jong Hyun ដោយប្រើគណនីរបស់នាងក្នុងឈ្មោះផ្សេង។ វាត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា Park Min Young មិនបានចូលរួមក្នុងសកម្មភាពខុសច្បាប់ណាមួយឡើយ ឬទទួលបានអត្ថប្រយោជន៍ខុសច្បាប់។ ប្រាក់ចំនួន ២៥០ លានវ៉ុនដែលបានលើកឡើងនៅក្នុងអត្ថបទនេះ ត្រូវបានប្រើប្រាស់ដោយគណនីរបស់ Kang Jong Hyun មិនមែនជាការចំណាយលើការរស់នៅរបស់ Park Min Young នោះទេ។

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រជាច្រើនបានធ្វើពហិកាមិនទស្សនារឿង “Marry My Husband” នៅលើកញ្ចក់ទូរទស្សន៍ tvN ដែល Park Min Young សម្ដែងទៀតនោះទេ ខណៈពេលភាពយន្តមួយនេះទទួលបានការឆ្លើយតបល្អហួសពីការរំពឹងទុក។ ភាពយន្តឈានមុខគេរបស់កូរ៉េខាងត្បូងនេះ ទើបតែទទួលបានភាពល្បីល្បាញមិនបានប៉ុន្មានផង​ ប៉ុន្តែនាងបែរជួបរឿងចម្រូងចម្រាស់ពាក់ព័ន្ធនឹងការទទួលលុយពីអតីតមិត្តប្រុស ជាជនឆបោកទៅវិញ។

សូមជម្រាបជូនថា Kang Jong Hyun ត្រូវបានចោទប្រកាន់ពីបទកេងបន្លំប្រាក់ជាង ៦០ ពាន់លានវ៉ុន នៅក្នុងមូលនិធិរបស់ក្រុមហ៊ុន បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល ១០ ខែ ហើយត្រូវបានដោះលែងនៅថ្ងៃទី ១២ ខែធ្នូ ជាមួយនឹងប្រាក់ធានា ៣០០ លានវ៉ុន ។ នៅឆ្នាំ ២០២២ គាត់មានទំនាក់ទំនងស្នេហាជាមួយ Park Min Young ហើយទោះបីជាពួកគេបានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេក៏ដោយ ក្រោយមកពួកគេបានប្រកាសពីការបែកគ្នា។ Park Min Young ក៏ស្ថិតនៅក្រោមការស៊ើបអង្កេតរបស់អយ្យការដែរ ប៉ុន្តែបានអះអាងថានាងខ្វះការជាប់ពាក់ព័ន្ធក្នុងការសង្ស័យណាមួយទាក់ទងនឹងការប្រើប្រាស់គណនីខ្ចីឈ្មោះនោះទេ៕

អត្ថបទ៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖តុលាការសេអ៊ូល កាត់ទោសជនឆបោកលក់សំបុត្រប្រគំតន្ត្រី IU និង ​​ BLACKPINK ឲ្យជាប់ពន្ធនាគារ ៦ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម