ជីវិតកម្សាន្ដ
តុលាការសេអ៊ូល កាត់ទោសជនឆបោកលក់សំបុត្រប្រគំតន្ត្រី IU និង BLACKPINK ឲ្យជាប់ពន្ធនាគារ ៦ ឆ្នាំ
យោងតាមសារព័ត៌មាន News1 សរសេរចុះផ្សាយថា ចៅក្រម Lee Jong-min នៃតុលាការកណ្តាលទីក្រុងសេអ៊ូល កាលពីពេលថ្មីៗនេះបានកាត់ទោសបុរសម្នាក់ឈ្មោះ Kim មានវ័យប្រមាណជា៣០ឆ្នាំ ដែលត្រូវបានចោទប្រកាន់ពីបទឆបោក ឲ្យជាប់ពន្ធនាគាររយៈពេល៦ ឆ្នាំ។

ប្រភពដដែលបានរាយការណ៍មកថា បុរសដែលជាជនឆបោកឈ្មោះ Kim បានធ្វើសកម្មភាពក្លែងបន្លំជាង ១៣០ ដង ដោយអះអាងថា លក់សំបុត្រប្រគំតន្ត្រីតាមកម្មវិធីជួញដូរផ្ទាល់ និងសហគមន៍អនឡាញជាច្រើន។
បុរសដែលជាជនឆបោកវ័យ៣០ឆ្នាំរូបនេះ បានបង្ហោះការផ្សាយពាណិជ្ជកម្មដែលអះអាងថា នឹងលក់សំបុត្រប្រគំតន្ត្រីសម្រាប់តារាចម្រៀងល្បីៗរួមមាន Lim Young Woong, BLACKPINK រួមទាំង IU ហើយបានឆបោកយកប្រាក់រាប់រយលានវ៉ុនពីជនរងគ្រោះថែមទៀតផង។
យ៉ាងណាក៏ដោយ បុរសដដែលនេះបានប្រព្រិត្តបទល្មើសនៅក្នុងខែឧសភាដល់ខែសីហា ឆ្នាំ ២០២២ គាត់បានបង្ហោះការផ្សាយពាណិជ្ជកម្មដែលអះអាងថា នឹងលក់សំបុត្រសម្រាប់ការប្រគំតន្ត្រីរបស់ Lim Young-woong ដោយបោកប្រាស់ប្រាក់ជាង២០០ លានវ៉ុន (ប្រហែល ១៥០,០០០ ដុល្លារ) តាមរយៈប្រតិបត្តិការប្រហែល ៨០ដង ។ ប៉ុន្តែ សកម្មភាពឧក្រិដ្ឋកម្មរបស់លោក Kim មិនបានបញ្ចប់នៅនោះទេ។ ក្នុងឆ្នាំដដែល គាត់ក៏បានល្បួងជនរងគ្រោះឲ្យផ្តល់ការផ្ទេរសំបុត្រការប្រគំតន្ត្រី IU ទទួលបានព័ត៌មានអំពីប័ណ្ណឥណទានរបស់ពួកគេ និងបានស្នើសុំកម្ចីកាតថែមទៀត។
តាមរយៈការផ្សាយពាណិជ្ជកម្មទំនិញផ្សេងៗ រួមទាំងសំបុត្រប្រគំតន្ត្រី ការលក់កាមេរ៉ា ការបញ្ចូលលុយហ្គេម និងកាតអំណោយរបស់ហាងនោះ លោក Kim បានឆបោកប្រាក់សរុបចំនួន ៤៩៦.៤៤ លានវ៉ុន (ប្រហែល៣៦៣,០០០ ដុល្លារអាមេរិក) ពីជនរងគ្រោះចំនួន ៣១ នាក់ឯណោះ។
យ៉ាងណាមិញ ទាក់ទិននឹងអ្នកបោកប្រាស់សំបុត្រប្រគំតន្រ្តីរបស់ IU និងក្រុម BLACKPINK នេះ តុលាការបាននិយាយថា “ការប្រព្រឹត្តឧក្រិដ្ឋកម្មរបស់ចុងចោទគឺមិនសមរម្យ ហើយចំនួនជនរងគ្រោះ និងទំហំនៃការខូចខាតគឺសន្ធឹកសន្ធាប់។ សូម្បីតែបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទឆបោក និងទទួលបានការកាត់ក្តីយ៉ាងណាក៏ដោយ គាត់នៅតែបន្តប្រព្រឹត្តការក្លែងបន្លំ ដោយបានបានប្រើប្រាស់ប្រាក់ចំណូលទាំងនោះសម្រាប់ល្បែងស៊ីសង និងការវិនិយោគកាក់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផលិតកម្ម Awesome ចាប់បានជនអនាមិកដែលសរសេរសារគំរាមតារាសម្ដែង Park Seo-joon
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


