ជីវិតកម្សាន្ដ
វត្តីសារ៉ាវឌ្ឍី មោទកភាពក្លាយជាចំណែកផ្សព្វផ្សាយវប្បធម៌ អរិយធម៌កម្ពុជាទៅកាន់ឆាកអន្តរជាតិ
ភ្នំពេញ៖ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជា Miss Gra nd Cambodia ២០២២ បានសម្តែងក្តីរំភើបជាខ្លាំងជាមួយមោទកភាព ដែលបានក្លាយជាចំណែកមួយក្នុងផ្សព្វផ្សាយវប្បធម៌ អរិយធម៌កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។

ជាការពិតណាស់ សម្រាប់កម្មវធីបើព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានប្រព្រឹត្តិទៅយ៉ាងរលូន និងអស្ចារ្យបំផុតជាមួយការបង្ហាញផ្ទាំងទស្សនីយភាព ព្រមទាំងការសម្តែងដ៏កក្រើកបំផុតពីសំណាក់តារាចម្រៀងល្បីៗប្រចាំប្រទេស ដើម្បីអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា។
ជាការកត់សម្គាល់ អ្វីដែលមហាជនចាប់អារម្មណ៍ថែមទៀតនោះគឺការដង្ហែរក្បូនគណ:ប្រតិភូកីឡាទាំង១១ប្រទេសចូលទីលានប្រកួត ដោយមានការកាន់ស្លាកតំណាងឲ្យប្រទេសនីមួយៗពីសំណាក់សិល្បការិនីស្រស់ស្អាតជាច្រើនរូប។ ក្នុងនោះសម្រាប់ការដង្ហែកាន់ស្លាកតំណាងឲ្យប្រទេសកម្ពុជា បានឱកាសបានមកលើ Mis s Gra nd Cambodia២០២២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ។

បើតាមចំណាប់អារម្មណ៍ដ៏រំភើបរបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរៀបរាប់ថា ជាកិត្តិយសណាស់ក្នុងការតំណាងឱ្យកម្ពុជា ក្នុងពិធីដង្ហែក្បួនបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលជាមហាព្រឹត្តិការណ៍មួយដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជាដែលបានទន្ទឹងរងចាំរយៈពេ ល៦៤ឆ្នាំមកហើយក្នុងការក្លាយជាម្ចាស់ផ្ទះ។
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បញ្ជាក់ថា«នាងខ្ញុំ ពេជ្រ វត្តីសារ៉ាវឌ្ឍី MissGrand Cambodia ២០២២ពិតជាមានក្តីសោមនស្សរីករាយខ្លាំងណាស់ក្នុងការក្លាយជាចំណែកមួយផ្សព្វផ្សាយវប្បធម៌ អរិយធម៌កម្ពុជា ទៅកាន់ឆាកអន្តរជាតិក្រោមពាក្យស្លោកកីឡានៃម្លប់សន្តិភាព» ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


