ព័ត៌មានជាតិ
នាយចាបចៀន ប្រកាសលេខទូរសព្ទ ព្រមទទួលខុសត្រូវគ្រោះថ្នាក់ចរាចរ បង្កជនរងគ្រោះរបួសបាក់ដៃ
តារាកំប្លែងនាយ ចាបចៀន បានប្រកាសស្វែងរកជនរងគ្រោះ ក្រោយបើករថយន្តប៉ះបង្កឲ្យរបួស។ ការប្រកាសស្វែងរកអត្តសញ្ញាណជនរងគ្រោះ ដើម្បីទទួលខុសត្រូវលើការព្យាបាល ក្រោយឮថាជនរងគ្រោះបានរងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលមានពាក់ព័ន្ធតារាកំប្លែងជំនាន់ទសវត្ស ៩០ នេះ កើតឡើងនាយប់ថ្ងៃៃ ១៣ កុម្ភៈ ដោយជនរងគ្រោះមានមុខរបរបើករ៉ឺម៉កអេតចាយ បានរងបួសបាក់ដៃ។
តាមប្រភពកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ តារាកំប្លែងនាយចាប ចៀន បានចេញសំណងលុយខ្លះៗ ហើយក៏ប្រញាប់បើកឡានចេញទៅ។ តែក្រោយឮជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ទើបប៉ុន្មានម៉ោងមុននេះលោកប្រកាសនឹងជួយឧបត្ថម្ភបន្ថែម ដើម្បីរ៉ាប់រងការព្យាបាល។
តារាកំប្លែងជើងចាស់មាឌតូច ដែលមានឈ្មោះពិតលោក អ៊ុក សុវណ្ណារិទ្ធទទួលស្គាល់ថា រថយន្តរបស់លោកពិតជាបានបើកប៉ះពីក្រោយរ៉ឺម៉កជនរងគ្រោះ បណ្តាលឲ្យរបួសដល់ដៃ។
តារាកំប្លែងរូបនេះ ប្រកាសទទួលខុសត្រូវនិងឲ្យជនរងគ្រោះឬអ្នកដែលបានស្គាល់ទំនាក់ទំនងមកលោកតាមលេខទំនាក់ទំនង 096 444 5 999 និង 099 94 94 44៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


