Connect with us

ជីវិតកម្សាន្ដ

តារា​ថៃ​៥​រូប​ ជាប់​ចំណាត់​ថ្នាក់​កំពូលទាំង​១០០​ក្នុងឧស្សាហកម្មម៉ូដពិភពលោក

បានផុស

នៅ

នាពេលបច្ចុប្បន្ននេះ និន្នាការរបស់តារាថៃទាំងប្រុស-ស្រីកំពុងទទួលបាននូវភាពល្បីល្បាញខ្លាំងកាលក្នុងឆ្នាំ ២០២៣ ដោយក្នុងនោះគេសង្កេតឃើញមានតារាល្បីៗជាច្រើនបាននៅចូលរួមកម្មវិធី Fashion នៅក្រៅប្រទេស ធ្វើឲ្យវិស័យមួយនេះបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ឧស្សាហកម្មម៉ូដហ្វេសិនយ៉ាងខ្លាំងក្លា។

យោងទៅតាមគេហទំព័រចំណាតថ្នាក់ “100 Global Fashion Icons of 2023” បានបង្ហាញពីតារាថៃ៥ដួង បានជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោមមនុស្ស១០០នាក់ ទាក់ទងនឹងវិស័យហ្វេសិនឯក្រៅប្រទេស។

តារាប្រុស Gulf Kanawut ជាប់ចំណាតថ្នាក់លេខ៣៨

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាប្រុសវ័យក្មេងរូបនេះ ជាតារាថៃមានតំណែងជាទូតសុឆន្ទៈឲ្យប្រេន Onitsuka Tiger និង Gucci ហើយក៏មិនមែនជារឿងចម្លែក ដែលលោកជាប់ចំណាតថ្នាក់វិស័យម៉ូដកាលឆ្នាំ២០២៣។ ថ្វីបើជាក្មេងស្រករក្រោយក្ដី ប៉ុន្តែភាពរហ័សរហួននិងទេព​កោសល្យ​ពេញខ្លួន បាននាំឲ្យរូបគេក្លាយជាតារាពេញចិត្តពីមេធំៗក្នុងវិស័យហ្វេសិន។

តារាសម្ដែង Mai Davika ជាប់ចំណាតថ្នាក់លេខ៣១

តារារៀមច្បង Mai ទទួលបានតំណែងជាទូតសុឆន្ទៈនៃម៉ាកយីហោ Gucci និង Gucci Beauty ដែលជាអ្នកដំបូងគេនៅប្រទេសថៃ រួមជាមួយនឹងងារជា “FRIEND of BVLGARI” ផងដែរ។ យ៉ាងណាក៏ដោយ ចំណាតថ្នាក់របស់តារាសម្ដែង Mai Davika ដែលចេញដោយ 100 Global Fashion Icons of 202៣ ត្រូវទស្សនិកជនបញ្ចេញមតិថា នាងពិតជាសក្តិសមនឹងតំណែងមួយនេះយ៉ាងខ្លាំង។

Nattawin Wattanagitiphat ចំណាតថ្នាក់លេខ២៥

ក្នុងនាមជាទូតសុឆន្ទៈឲ្យយីហោដ៏ប្រណិត Dior និងជាប់ងារជា Friend of Piaget នៃម៉ាកនាឡិកាស្វីសនិងគ្រឿងអលង្ការ តារាប្រុសមុខសង្ហារូបនេះ បានវ៉ាជែងតារាបរទេសជាច្រើនក្នុងវិស័យម៉ូដ ដើម្បីទទួលបានចំណាតថ្នាក់លេខ២៥នេះ។

Win Metawin ចំណាតថ្នាក់លេខ១៥

តារាសម្ដែងប្រុសវ័យក្មេងរូបនេះ ត្រូវបានតែងតាំងជា Brand Ambassador នៃម៉ាក PRADA ហើយក៏ជាពិធីករដ៏ល្បីល្បាញសម្រាប់ផលិតផលជាច្រើនផងទាំងក្នុងនិងក្រៅស្រុក ដែលមិនអាចរាប់អស់មកទល់សព្វថ្ងៃនេះ។ មានអាយុតិចជាងរៀមច្បងផ្សេងយ៉ាងណាក៏ដោយ ប៉ុន្តែនិយាយពីសមត្ថភាពនៃការងារ Win តែងតែត្រូវបានប្រេនធំៗពេញចិត្តពេញថ្លើមខ្លាំងបំផុត។

Bright Vachirawit ចំណាតថ្នាក់លេខ១១

ក្នុងនាមជាទូតសុឆទ្ទៈឲ្យប្រេនលំដាប់ពិភពលោក Burberry បុរសសង្ហាកូនកាត់ពីរសាសន៍ Bright គឺជាអ្នកដំបូងគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង ដែលយកឈ្នះលើចំណាតថ្នាក់ទី១១នេះ។ ក្នុងនោះផងដែរ ក៏មាន Lisa សមាជិកក្រុម BLACKPINK ជាប់ចំណាត់ថ្នាក់លេខ២ សម្រាប់តារាស្រីមានទេពកោសល្យល្បីពេញពិភពលោក ដោយនាងកាន់តំណែងជា Global Brand Ambassador សម្រាប់ម៉ាកប្រណីតល្បីៗចំនួន ២ BVLGARI និង CELINE។

ចំណែកឯចំណាតថ្នាក់លេខ១ បានទៅលើ V ឬ Kim Taehyung សមាជិកក្រុម BTS ដែលមានមុខតំណែង Global Brand Ambassador នៃម៉ាកគ្រឿងអលង្ការប្រណីត Cartier ហើយក៏ជា Global Brand Ambassador របស់ម៉ាកយីហោ CELINE ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សូម្បីតែ Lee Sun-kyun មរណភាពក្ដី ក៏នៅតែផាកពិន័យពីបទបង្កភាពចម្រូងចម្រាសក្នុងសង្គម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៣៦ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម