Connect with us

ជីវិតកម្សាន្ដ

​ត្រឹម១​ឆ្នាំ​ Lisa រកលុយចូលហោប៉ៅជាង១៤លានដុល្លារពីការប្រគំតន្រ្តី​ សឹងតែស្មើនឹងសេដ្ឋីនី

បានផុស

នៅ

ប្រាក់ចំណូលរបស់ Lisa ដែលជាសមាជិកមួយរូបនៃក្រុម BLACKPINK បានបង្ហាញកាលពីឆ្នាំ ២០២៣ បន្ទាប់ពីនាងធ្វើការយ៉ាងលំបាកក្នុងការប្រគំតន្ត្រីទេសចរណ៍ពិភពលោក ចូលរួមក្នុងព្រឹត្តិការណ៍ម៉ាកល្បីៗទាំងក្នុងនិងក្រៅស្រុក បានធ្វើឲ្យប្រាក់ចំណូលរបស់នាងច្រើនសឹងថាដូចសេដ្ឋីនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតា​ម today.line បានរបាយការណ៍ពីប្រាក់ចំណូលរបស់ Lisa ក្នុងឆ្នាំ ២០២៣ ដោយប៉ាន់ស្មានមានប្រហែល ១៤ លានដុល្លារ ​ពី​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ពិភពលោក និង​ការងារ​អ្នក​បង្ហាញ​ផ្សេង​ទៀត​ដែល​បាន​ប្រមូល​ផ្តុំ​ដើម្បី​ពង្រឹង​កិត្តិនាម​របស់​នាង នេះ​ហាក់​ដូច​ជា​មាន​ការ​កើន​ឡើង​ក្នុង​រយៈ​ពេល ៧ ឆ្នាំ​របស់​តារាស្រីរូបនេះក្នុង​វិស័យ​កម្សាន្តផងដែរ។

លើសពីនេះទៅទៀត យោងតាមរបាយការណ៍ផ្សេងៗ ត្រូវបានគេប៉ាន់ប្រមាណថា ប្រាក់ចំណូលសុទ្ធរបស់ក្រុមចម្រៀងនារីលំដាប់ពិភពលោក BLACKPINK មានប្រមាណ ៦២ លានដុល្លារអាមេរិក ពីការសម្តែងកន្លងមកពេញមួយឆ្នាំរបស់នាង។

ទោះជាយ៉ាងណាក៏ដោយ តួលេខទាំងនេះគ្រាន់តែជាការប៉ាន់ស្មានដោយផ្អែកលើរបាយការណ៍ប៉ុណ្ណោះ។ ប៉ុន្តែក៏មិនមែនជារឿងចម្លែកនោះទេ ប្រសិនបើតារាស្រីជនជាតិថៃរូបនេះមានប្រាក់ចំណូលច្រើនសន្លឹកស្មើនឹងសេដ្ឋីនីពិភពលោក។ ព្រោះកន្លងមក Lisa បានប្រឹងប្រែងសាង​កេរ្តិ៍ឈ្មោះលើទឹកដីប៉ែកអឺរ៉ុប និង​ធ្វើការងារ​ដោយឥតមានពេលឈប់សម្រាកឡើយ។ ជាពិសេសនោះទៀតសោត នាងតែងតែបង្ហាញខ្លួនស្និទ្ធស្នាល​នឹង​មនុស្ស​ល្បីៗ​លើ​ពិភពលោក​ រហូតក្លាយជាបុគ្គលដែលមានឥទ្ធិពលម្នាក់យ៉ាងជោគជ័យមួយរូបក្នុងវ័យ២៦ឆ្នាំ។

យ៉ាងណាមិញ កាលពីថ្ងៃទី០៨ ខែកុម្ភៈ Lisa ស្រាប់តែប្រកាសពីស្លាកយីហោផ្ទាល់ខ្លួន ក្រោមឈ្មោះថា LLOUD ក្រោយ Jennie និង Jisoo ទើបតែប្រកាសពីក្រុមហ៊ុនផ្ទាល់ខ្លួនកាលពីឆ្នាំទៅ ។ ការប្រកាសផលិតកម្មផ្ទាល់ខ្លួនរបស់​នាងបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសនោះដល់ថ្នាក់មហាជនកូរ៉េសម្រុកចូលទៅបញ្ចេញមតិយ៉ាងភ្លូកទឹកភ្លូកដី លើគណនីផ្ទាល់ខ្លួនរបស់សមាជិកក្រុម BLACKPINK រូបនេះថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរសវៀតណាមសំញ៉ែងឡានទំនើបៗ និងម៉ូតូ​ធំ ឥលូវត្រូវប៉ូលិសចាប់ខ្លួនពីបទឆបោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម