ជីវិតកម្សាន្ដ
Dilraba ត្រូវទស្សនិកជនសរសើរថា និយាយអង់គ្លេសបានយ៉ាងល្អ ក្នុងព្រឹត្តិការណ៍ Dior
កាលពីប៉ុន្មានថ្ងៃមុននេះ តារាចិន Dilraba Dilmurat បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Dior អមជាមួយឈុតពណ៌ក្រហមបែកខ្មៅយ៉ាងស្រស់សោភា។ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជនកាន់តែចាប់អារម្មណ៍ខ្លាំងក្នុងពិធី នោះគឺជំនាញនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាតជំនាញ។

តារាវ័យ ៣១ ឆ្នាំរូបនេះបានបង្កើតនិន្នាការកក្រើកអ៊ីនធឺណិតសារជាថ្មីម្តងទៀត តាមរយៈការបង្ហាញនូវសមត្ថភាពនិយាយភាសាបរទេសដ៏គួរឲ្យចាប់អារម្មណ៍របស់នាង។ ស្របពេលដែលកាលពីសប្តាហ៍មុន វីដេអូរបស់ Dilraba នៅក្នុងព្រឹត្តិការណ៍ Dior បានចាប់ផ្តើមផ្សព្វផ្សាយនៅលើ Weibo ខណៈដែលនាងត្រូវបានគេមើលឃើញកំពុងសន្ទនាជាមួយនឹងនាយកផ្នែកច្នៃប្រឌិត និងរូបភាពរបស់ Dior គឺសិល្បករផាត់មុខជនជាតិបែលហ្ស៊ិកលោក Peter Phillips។
អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺរបៀបដែល Dilraba សន្ទនាជាមួយ Peter យ៉ាងស្ទាត់ជំនាញជាភាសាអង់គ្លេស ពីរនាទីជាប់គ្នា ដល់ថ្នាក់អ្នកលេងអ៊ីនធឺណិតលាន់មាត់ស្របគ្នាថា “នាងពូកែណាស់! ការនិយាយភាសាអង់គ្លេសរបស់នាងធ្វើឲ្យខ្ញុំមានមោទនភាពចំពោះនាងយ៉ាងខ្លាំង”។
ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែល Dilraba ធ្វើឲ្យអ្នកលេងអ៊ីនធឺណិត ភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពនិយាយភាសាអង់គ្លេសរបស់នាង។ នៅពេលដែលនាងត្រូវបានគេដាក់ឈ្មោះថា ជាអ្នកចំណូលថ្មីល្អបំផុតនៅមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសានក្នុងឆ្នាំ ២០២០ សម្រាប់ការសម្តែងជាតួឯកស្រីនៅក្នុងរឿងភាគចិន Three Lives, Three Worlds, The Pillow Book កន្លងមក។ ប៉ុន្តែ នាងនាងមិនអាចចូលរួមក្នុងពិធីនេះបានដោយសារតែការរឹតត្បិតរបស់ Covid ជំនួសមកវិញ Dilraba បានថតឃ្លិបវីដេអូថ្លែអំណរគុណជាភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ដែលកាណោះបានធ្វើឲ្យអ្នកគាំទ្រនាងមានការភ្ញាក់ផ្អើលជាខ្លាំង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa នឹងបង្ហាញខ្លួនលើកដំបូងក្នុងកុនហូលីវូដក្នុង ‘The White Lotus’ រដូវកាលទី ៣
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


