ជីវិតកម្សាន្ដ
ឃើញជីវិតសប្បាយៗ តែការពិតតារាសម្តែងចិន Li Yapeng តស៊ូសងបំណុលគេជិត ១០ឆ្នាំ
តារាសម្តែងចិន Li Yapeng ដែលគេស្គាល់ថា ជាតួសម្តែងក្នុងរឿង “The Legend of the Condor Heroes” កំពុងតស៊ូជំន្នះនូវកាលំបាករបស់លោក ក្នុងការសងបំណុលមានអាយុកាលរាប់ទសវត្សរ៍។ តាមរយៈការផ្សាយផ្ទាល់កាលពីថ្ងៃអាទិត្យមុន លោកបានថ្លែងទាំងត្អូញត្អែរមួយថា “អ្នកទាំងអស់គ្នា! ខ្ញុំមានបញ្ហាខ្លាំងណាស់ ខ្ញុំបានសងបំណុលជិត ១០ឆ្នាំហើយ។ តើពេលណាខ្ញុំនឹងសងវាអស់?”
បើយោងតាមគេហទំព័រ Sina របស់ចិនបានចុះផ្សាយដែរថា តារាសម្ដែងវ័យ៥៣ឆ្នាំរូបនេះ ដែលបច្ចុប្បន្នរៀបការជាមួយប្រពន្ធទី២ជាតារាម៉ូដែល Haiha Jinxi បានបង្ហាញពីស្ថានភាពដ៏លំបាកខ្លាំង ក្នុងអំឡុងពេលនេះប្រាប់ទៅកាន់ទស្សនិកជនរបស់លោកផ្ទាល់។

ទោះបីជាមានបញ្ហាហិរញ្ញវត្ថុក៏ដោយ ប៉ុន្តែតារាម៉ូដែល Jinxi បដិសេធមិននិយាយស្តី ឬត្អូញត្អែរ ខណៈដែលស្វាមីបានបង្ហាញពីបំណងប្រាថ្នារបស់ខ្លួន ក្នុងការផ្តល់នូវជីវិតដ៏កក់ក្តៅ និងសប្បាយរីករាយសម្រាប់គ្រួសារតូចមួយរបស់គាត់។ ពាក្យសម្ដីដ៏ស្មោះស្ម័គ្ររបស់គាត់ បានបន្លឺឡើងជាមួយនឹងមនុស្សជាច្រើន ដែលជំរុញឲ្យទស្សនិកជនផ្ញើអំណោយតាមរយៈមុខងាររង្វាន់ប្រាក់នៅលើបណ្តាញសង្គមចិន Douyin ។ ការផ្សាយបន្តផ្ទាល់បានធ្វើឲ្យប្ដីព្រពន្ធនេះទទួលបានប្រាក់វិភាគទានជិត ៣,០០០ យន់ (៤១៦ ដុល្លារ) ។
ទោះជាយ៉ាងណា មិនមែនគ្រប់គ្នាសុទ្ធតែសម្ដែងនូវក្ដីអាណិតអាសូរនឹងស្ថានភាពរបស់គូស្នេហ៍សិល្បៈនេះគ្រប់ៗគ្នាទេ។ អ្នកខ្លះរិះគន់គាត់ថា ពួកគេបង្ហាញខ្លួនមិនសមហេតុផល និងសុំឲ្យគេឯងជួយ។ ប៉ុន្តែ កាលពីឆ្នាំមុន តារាសម្តែងរូបនេះបានសារភាពថាមានការតស៊ូផ្នែកហិរញ្ញវត្ថុដោយសារតែបំណុលចំនួន ៤០ លានយ័ន (៥.៥លានដុល្លារ) ដែលកើតចេញពីការវិនិយោគអចលនទ្រព្យ។ Li រកប្រាក់ចំណូលជាចម្បងតាមរយៈការលក់បន្តផ្ទាល់ ដោយធ្វើការដោយមិននឿយហត់ដោយគេងត្រឹមតែ ៣-៤ ម៉ោងក្នុងមួយថ្ងៃ។
ទោះបីជាដាក់ឈ្មោះខ្លួនគាត់ថាជាអ្នកចាញ់និងទទួលស្គាល់ការវិនិយោគដែលមិនប្រាកដប្រជាពីមុនរបស់គាត់ ក៏ដោយ គាត់នៅតែបន្តខិតខំប្រឹងប្រែងដើម្បីយកឈ្នះលើបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។ Jinxi ដែលជាភរិយា ក៏រួមចំណែកដល់ប្រាក់ចំណូលរបស់ពួកគេតាមរយៈការលក់បន្តផ្ទាល់ផងដែរ ទោះបីជាមានការប្រឆាំងដំបូងពីស្វាមីដែលខ្លាចសម្ពាធសាធារណៈក៏ដោយ។ នាងបានតាំងចិត្តហើយប្រាប់ប្តីថា “ជីវិតមិនតែងតែបែបនោះទេ មិនថាខ្ញុំធ្វើឬមិនធ្វើទេ វានឹងមានអ្នកបញ្ចេញយោបល់ល្អ ឬអាក្រក់ ខ្ញុំទុកវាចោលទៅ” ។
សូមជម្រាបជូនថា Li Yapeng ធ្លាប់ជាតារាសម្តែងកំពូលនៅក្នុងប្រទេសចិន ដោយទទួលបានភាពល្បីល្បាញដោយសារតួនាទីនៅក្នុងរឿងភាគទូរទស្សន៍ និងខ្សែភាពយន្តដូចជា “The Singer” (១៩៩៧), “Laughing in the Wind” (២០០១), “The Legend of the Condor Heroes” (២០០៣ និង “Eternal Moment” (២០១១) ។ បន្ទាប់ពីជោគជ័យក្នុងអាជីពសម្ដែង លោកបានផ្លាស់ប្តូរទៅរកស៊ីនៅឆ្នាំ២០១១ និងបានរៀបការជាមួយនាង Jinxi ក្នុងឆ្នាំ២០២២ ព្រមទាំងមានកូនស្រីម្នាក់ អាយុ២ឆ្នាំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ខកខានឃើញមុខយូរ Angelababy បង្ហាញខ្លួនលើដីអាមេរិក ទាក់ទាញភ្នែកមហាជនព្រោងព្រាត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


