Connect with us

ជីវិតកម្សាន្ដ

សមាគមសិល្បករខ្មែរ ឆ្លើយតបចំពោះការចោទប្រកាន់ រឿងបក្សពួកនិយម និង លេបលុយមូលនិធិ

បានផុស

នៅ

ថ្មីៗ នេះ សមាគម​សិល្បករ​ខ្មែរ បាន​ចេញ​លិខិត​ស្រាយ​បំភ្លឺ​ឆ្លើយតប​ទៅកាន់​លោក លាន អាហ្វ្រីគីនីន និង លោក គួច ខេវិន ចំពោះ​ការ​បង្ហោះ​វីដេអូ និង សំណេរ​ដែល​ពាក់ព័ន្ធ ដោយ​ចោទ​ប្រកាន់​ថា សមាគម​បក្សពួកនិយម អសកម្ម និង​លេប​លុយ​មូលនិធិ​ជាដើម…។

នៅ​ក្នុង​ខ្លឹមសារ​របស់​សមាគម​សិល្បករ​ខ្មែរ​បាន​សម្តែង​នូវ​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​លើក​ឡើង​ដោយ​គ្មាន​មូលដ្ឋាន ដែល​នាំ​ឲ្យ​សាធារណមតិ​មាន​ការ​ភ័ន្តច្រឡំ និង​សង្ស័យ​មក​លើ​សមាគម​សិល្បករ​ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគម​បញ្ជាក់​ជូន លោក លាន អាហ្វ្រីគីនីន និង លោក គួច ខេវិន ព្រមទាំង​សាធារណជន​ថា ក្នុង​អាណត្តិ​ទី ៦ នេះ សមាគម​សិល្បករ​ខ្មែរ បាន​ខិតខំ​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ការ​បំពេញ​តួនាទី​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក្នុង​ន័យ​គាំពារ​ដល់​សិល្បករ ជា​ពិសេស​សិល្បករ​ចាស់ជរា ពិការភាព មាន​ជំងឺ និង​ទីទ័លក្រ។

បន្ថែម​នោះ​ដែរ សមាគម បាន​ខិតខំ​អស់​ពី​សមត្ថភាព និង​លទ្ធភាព ក្នុង​ការ​គាំពារ​ដល់​ពួកគាត់ ដោយ​មិន​ប្រកាន់​និន្នាការ ឬ បក្សពួកនិយម​ដូច​ការ​លើក​ឡើង​របស់​លោក​ទាំងពីរ​នោះ​ឡើយ។ ជាក់ស្ដែង​បច្ចុប្បន្ន​មាន​សិល្បករ​ចាស់ជរា ពិការភាព មាន​ជំងឺ និង​ខ្វះខាត​ជីវភាព​ច្រើន កំពុង​គាំពារ​ផ្នែក​ជីវភាព​ជា​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​យ៉ាង​ទៀងទាត់ រាល់​ខែ ក្នុង​រយៈពេល ៦ ឆ្នាំ កន្លង​មក​នេះ។ ទន្ទឹម​នេះ សមាគម បាន និង​កំពុង​ផ្តល់​សេវា​ជាច្រើន ជា​ផ្នែក​គាំពារ​ដល់​សិល្បករ ក្នុង​នោះ​ក៏​មាន​សេវា​ផ្នែក​ផ្លូវ​ច្បាប់​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម