ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋីឥណ្ឌា ចាយប្រាក់ ៦.៣ លានដុល្លារ ជួល Rihanna សម្តែងក្នុងពិធីជប់លៀងកូនប្រុសពៅ
Rihanna ត្រូវបានគេរាយការណ៍ថាទទួលបាន ៥ លានផោន (៦.៣លានដុល្លារអាមេរិក) ដើម្បីបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Pre-Wedding កូនប្រុសរបស់មហាសេដ្ឋី Mukesh Ambani ខណដែលតួលេខនេះត្រូវបានផ្តល់ឲ្យដោយអ្នកខាងក្នុងជិតស្និទ្ធនឹង Ambanis នេះបើយោងតាមកាសែត Daily Mail ។
របាយការណ៍ដដែលបានគូសបញ្ចាក់ទៀតថា Rihanna រួមជាមួយនឹងដៃគូររ៉េបអាមេរិក A$AP Rocky បានមកដល់ទីក្រុង Jamnagar ប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រ ក៏ជាថ្ងៃដែលចាប់ផ្តើមពិធីបុណ្យដ៏ប្រណិតរយៈពេលបីថ្ងៃសម្រាប់កូនពៅរបស់ Ambani Anant និងគូដណ្តឹង Radhika Merchant ។

លើសពីនេះទៀតដែរ បណ្តាញផ្សព្វផ្សាយ India Today បានកត់សម្គាល់ថា Rihanna បានប្រគំជាមួយបទល្បីៗដូចជា “Diamonds” “We Found Love” និង “All of the Lights” ក្នុងចំណោមបញ្ជីរាយការរបស់នាងសម្រាប់ពេលល្ងាច។ ព្រឹត្តិការណ៍នេះក៏មានការសម្តែងដោយជនជាតិអាមេរិក David Blaine និងសិល្បករឥណ្ឌា Diljit Dosanjh ។
ទោះយ៉ាងណាក៏ដោយ ការប្រារព្ធពិធីមុនអាពាហ៍ពិពាហ៍របស់ Ambani និង Merchant បានទាក់ទាញការចាប់អារម្មណ៍ចំពោះបញ្ជីភ្ញៀវកិត្តិយសរបស់ពួកគេ ដែលរួមមានអ្នកដឹកនាំបច្ចេកវិទ្យាអន្តរជាតិ តារាបូលីវូដ តារាតន្ត្រីពិភពលោក និងអ្នកនយោបាយដ៏គួរឱ្យកត់សម្គាល់ចាប់តាំងពីដើមសប្តាហ៍។
សារព័តមាន AFP បានរាយការណ៍ពីការចូលរួមរបស់ Meta’s Mark Zuckerberg និង Ivanka Trump ដែលជាកូនស្រីច្បងរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានមកដល់ប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រសម្រាប់ពិធីបុណ្យនេះ។អ្នកអញ្ជើញផ្សេងទៀតរួមមានស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates និងប្រធានក្រុមហ៊ុន Disney លោក Bob Iger
កាសែត Economic Times បានរាយការណ៍ថាមេចុងភៅចំនួន ២១ នាក់មកពីសណ្ឋាគារ Jardin របស់ទីក្រុង Indore នៃប្រទេសឥណ្ឌាត្រូវបានហោះហើរទៅកាន់ទីក្រុង Jamnagar ដើម្បីរៀបចំដំណើរនៃអាហារចំនួន ២,៥០០ មុខ ដែលមានមុខម្ហូបជាច្រើនប្រភេទរួមមាន ថៃ ជប៉ុន ម៉ិកស៊ិក ប៉ាស៊ី និងប៉ានអាស៊ី សម្រាប់អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ។ គ្រួសារ Ambani ក៏បានរៀបចំពិធីជប់លៀងសម្រាប់អ្នកភូមិជាង ៥១,០០០នាក់នៅឯអាជីវកម្មគ្រួសាររបស់ពួកគេ Reliance Township ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ពិធីជប់លៀង មុនមង្គលការកូនប្រុសពៅមហាសេដ្ឋី ឥណ្ឌា ភ្ញៀវចូលរួមសុទ្ធតែបុគ្គលល្បីលើលោក
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


