ជីវិតកម្សាន្ដ
Bright ជាតារាថៃម្នាក់គត់ លេចមុខលើព្រឹត្តិការណ៍ MET GALA 2024
Bright Vachirawit Chiwaaree បានក្លាយជាតារាប្រុសថៃដំបូងគេបង្អស់ក្នុងប្រទេស ដោយដើរលើកម្រាលព្រំក្រហម MET GALA 2024 ដែលជាព្រឹត្តិការណ៍ម៉ូដដ៏ធំបំផុតរបស់ពិភពលោក ក្រោយលោកក្លាយជាទូតសុឆន្ទៈឲ្យម៉ាកយីហោសកល Burberry ។
ក្នុងនាមជាទូតសុន្ទៈឲ្យម៉ាកយីហោសកលរបស់ Burberry និងជាតារាប្រុសថៃដំបូងគេ ដែលបានទទួលការងារនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ MET GALA 2024 តារាប្រុសកូនកាត់ Bright បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ដោយសារតែលោកបង្ហាញមុខលើឆាកអន្តរជាតិដោយមិនឲ្យដំណឹងជាមុន។

ព្រឹត្តិការណ៍ឆ្នាំនេះធ្វើឡើងនៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៤ នៅសារមន្ទីរ Metropolitan Museum of Art ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ឆ្នាំនេះប្រធានបទគឺ Sleeping Beauties: Reawakening Fashion និងសំលៀកបំពាក់ The Garden of Time ដែលមាន ZENDAYA, J.LO, BAD BUNNY និង CHRIST HEMSWORTH ធ្វើជាសហប្រធាន។
ក្នុងព្រឹត្តិការណ៍នេះ Bright បានបង្ហាញរូបរាងយ៉ាងស្រស់សង្ហាក្នុងឈុតនៃយីហោ Burberry ដែលបានរចនាយ៉ាងពិសេស។ ជាពិសេសផងដែរ ឈុតប្រណិតមួយនេះរចនា និងដេរដោយ Daniel Lee Bright ដែលមានអាវធំរាងស្រោបខ្លួន តុបតែងដោយប៉ាក់ផ្កា ខោក្រណាត់សូត្រដែលមានឆ្នូតចំហៀងយ៉ាងអស្ចារ្យបំផុត។
ទន្ទឹមនោះផងដែរ អ្នករៀបចំសារមន្ទីរ Met ក៏កំពុងរៀបចំការតាំងពិពណ៌មួយផងដែរគឺ Sleeping Beauties: Reawakening Fashion ដែលបង្ហាញសម្លៀកបំពាក់បុរាណជាប្រវត្តិសាស្ត្រជាង ២៥០ បំណែកនៅសារមន្ទីរ ចាប់ពីថ្ងៃទី ១០ ខែឧសភា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។
យ៉ាងណាមិញ ដ្បិតថា Bright ជាតារាថៃម្នាក់គត់ លេចមុខលើព្រឹត្តិការណ៍ MET GALA 2024 ក៏ពិតមែនតែនៅមានតារាអាស៊ីផ្សេងទៀតដូចជាក្រុម StrayKids និង Jennie ក្រុម Blackpink ជាដើម៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដំណើរកម្សាន្តនៅអាមេរិករបស់ Bella ត្រូវគេសង្ស័យថា ទៅជាមួយកូនប្រុសថៅកែ CP
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


