ជីវិតកម្សាន្ដ
សាយ បំផុសកម្មវិធី”រត់ដោយបេះដូង” ដើម្បីបរិច្ចាគទៅកាន់សាលាទន្សាយអនាគតកុមារអូទីហ្សឹម
តារាចម្រៀង Original Song លោក អ៊ួន បឋម ហៅ សាយ បានចេញមកបំផុសជាថ្មីនូវកម្មវិធីមនុស្សធម៌”រត់ដោយបេះដូង” ដើម្បីស្វែងរកការចូលរួមបរិច្ចាគទៅកាន់សាលាទន្សាយ ដើម្បីអនាគតកុមារអូទីហ្សឹម ដែលត្រៀមរត់នៅថ្ងៃទី ០១ ខែមិថុនា នាពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក សាយ បានធ្វើការប្រកូកប្រកាសថា សម្រាប់អ្នកដែលមានបំណងចូលរួមរត់នៅក្នុងកម្មវិធី”រត់ដោយបេះដូង” ជាមួយនឹងកុមារអូទីហ្សឹម នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៤ នាពហុកីឡដ្ឋានជាតិអូឡាំពិក សូមធ្វើការបរិច្ចាគទៅកាន់សាលាទន្សាយ គឺ ចាប់ពី ៥០ ដុល្លារ ឡើងទៅ ដើម្បីទទួលបានឱកាសចូលរួមរត់ក្នុងកម្មវិធី “រត់ដោយបេះដូង” ជាមួយនឹងកុមារអូទីហ្សឹម។
សាយ បានបញ្ជាក់ថា រាល់ការបរិច្ចាគលើសពី ៥០ ដុល្លារ ឡើងទៅ សូមដាក់ក្នុង “Remark” នូវ “ឈ្មោះ និងលេខទូរស័ព្ទ” បន្ទាប់មកសូមថតរូប (Screenshot) ការបរិច្ចាគរួចផ្ញើមកកាន់តេឡេក្រាមខាងក្រោម ដើម្បីបញ្ជាក់។ បន្ទាប់មក ក្រុមការងារ នឹងទំនាក់ទំនងទៅដើម្បីផ្ញើលិខិតអញ្ជើញចូលរួមកម្មវិធីជាយើង។

លោកបន្តថា តស់ៗ ចូលរួមបរិច្ចាគទៅកាន់សាលាទន្សាយ ដើម្បីអនាគតកុមារអូទីហ្សឹមទាំងអស់គ្នា ចូលរួមរត់ជាមួយពួកយើង ដើម្បីអនាគតកុមារអូទីហ្សឹម (Run For A Better Future of Autism Kids) ចូលរួមជាមួយពួកយើង ដើម្បីកិច្ចការងារមនុស្សធម៌ Join Us For Humanitarian Mission។
សូមបញ្ជាក់ដែរថា តារាចម្រៀង Original Song លោក អ៊ួន បឋម ហៅ សាយ ត្រូវបានមហាជនអ្នកគាំទ្រចាត់ទុកថា លោកគឺជាសិល្បករខ្មែរមួយរូបដែលលេចធ្លោតាមរយៈកិច្ចការងារចូលរួមសង្គម ពិសេសកន្លងមក សាយ បានបង្កើតកម្មវិធីរត់ដើម្បីប្រមូលថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរជាដើម៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន