ជីវិតកម្សាន្ដ
ស្រីស្អាត ២៨ រូប MGC គ្រងឈុតអប្សរាស្រីសួគ៌ដកស្រង់ចេញពីកំពូលបាកានប្រាសាទអង្គរវត្ត
ទស្សនិកជននិងអ្នកគាំទ្របានផ្ទុះការចាប់អារម្មណ៍ខ្លាំង បន្ទាប់បានឃើញរូបភាពដ៏ស្រស់ស្អាតពីសំណាក់បេក្ខភាព Miss Grand Cambodia 2024 ទាំង ២៨រូប គ្រងឈុតអប្សរាស្រីសួគ៌ដកស្រង់ចេញពីកំពូលបាកាននៃប្រាសាទអង្គរវត្ត ដើម្បីផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ ដ៏ល្អផូរផង់របស់ខ្មែរទៅកាន់ពិភពលោក។

នៅលើផេកផ្លូវការរបស់ Miss Grand Cambodia បានបញ្ចេញរូបភាពជាច្រើនសន្លឹកភ្ជាប់ខ្លឹមសារថាបេក្ខភាព Miss Grand Cambodia 2024 ទាំង ២៨រូប គ្រងឈុតអប្សរាស្រីសួគ៌ដកស្រង់ចេញពីកំពូលបាកាននៃប្រាសាទអង្គរវត្ត ដែលជាទីកន្លែងអច្ឆរិយ:សំណង់គ្មានពីរក្នុងលោកនាចម្លាក់នៃប្រាសាទអង្គរវត្ត។

ប្រភពបញ្ជាក់ថា“ស្ថាប័នកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាយើងខ្ញុំមានកិត្តិយសផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ ចូលរួមផ្សព្វផ្សាយពីសំណង់ប្រាសាទដ៏អច្ឆរិយៈរបស់ប្រទេសកម្ពុជា និងថែរក្សាទុកជាកេរ្ត៍ដំណែលដល់កូនចៅជំនាន់ក្រោយ ជាកិត្តិយសមុខមាត់ប្រទេសជាតិ ទាំងនេះជាមោទនភាពជាតិ របស់យើងទាំងអស់ជាអ្នកស្នងតំណែងបន្តពីមរតកជាតិនៃជនជាតិយើងទាំងអស់គ្នា”។


តាមរយៈផេក Miss Grand ដដែលបានបន្ថែមថា អប្សរាស្រីសួគ៌ដកស្រង់ចេញពីកំពូលបាកាននៃប្រាសាទអង្គរវត្តដែលជាទីកន្លែងអច្ឆរិយ:សំណង់គ្មានពីរក្នុងលោកនាចម្លាក់នៃប្រាសាទអង្គរវត្ត។ ស្ថាបត្យកម្មអស្ចារ្យនាសតវត្សទី១២របស់ព្រលឹងជាតិខ្មែរ ជារចនាបទស្រីសួគ៏ទាំង ១១០០ នៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញទូទាំងពិភពរបស់ជនជាតិខ្មែរ ដែលត្រូវបានជ្រើសតាំងមករំលេចចេញពីភាពអស្ចារ្យប្រណិតនឹងស៊ីវិល័យនៃជនជាតិខ្មែរគ្រប់សម័យកាល។


ជាមួយនេះក៏មានការអំពាវនាវដល់មហាជនដល់អ្នក គាំទ្រខ្មែរដែរថាសូមចូលរួមជួយសែរផ្សព្វផ្សាយពីប្រាសាទអង្គរវត្តដែលជាកន្លែងអច្ឆរិយៈដ៏អស្ចារ្យរបស់កម្ពុជា។ ក្នុងក៏មានការបញ្ចេញមតិជាច្រើនពីសំណាក់អ្នកគាំទ្រថាសកម្មភាពនេះពិតជាអស្ចារ្យខ្លាំងណាស់ក្នុងការរួមចំណែកផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ខ្មែរយើង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


