ជីវិតកម្សាន្ដ
ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ
ក្រោយពិធីសម្ពោធ MV បទ«ទេវរាជ» រំលងបានមួយថ្ងៃ អ្នកនាង ទេព បូព្រឹក្ស បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន ដាក់បទចម្រៀងដែលចំណាយទុន និងកម្លាំងមនុស្សច្រើនក្នុងការផលិតមួយនេះ ចូលរួមប្រកួតប្រជែង Award នៅក្រៅប្រទេស និងស្នើឱ្យអ្នកទស្សនាបទនេះ ងាកមកទស្សនាតាមរយៈ YouTube វិញ ដើម្បីបន្ថែម Views ឱ្យបានច្រើន។នេះបើតាមការបញ្ជាក់ឱ្យដឹងពីហ្វេសប៊ុកផេក របស់តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ។

តាមរយៈសំណេររបស់ម្ចាស់បទ « ទេវរាជ » បញ្ជាក់ថា ចំពោះការសម្រេចនេះ ខ្លួននឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ទោះជាមិនដឹងថានឹងមានលទ្ធផលបែបណាក៏ដោយ។ តារាចម្រៀងរូបនេះ បន្ថែមទៀតថា “គួរតែសាកល្បង ឈ្នះក៏យើងចំណេញ ទោះចាញ់ក៏យើងមិនខាត ព្រោះគោលដៅមួយយ៉ាងហោចណាស់ក៏អាចបង្ហាញនៅលើ Screen ពីស្នាដៃល្អឯកមួយរបស់យើងដែលផ្តល់ផលចំណេញផ្សេងទៀតតាមរយៈអត្តសញ្ញាណ”។

គួរជម្រាបថា បទ«ទេវរាជ» គឺជាស្នាដៃនិពន្ធរបស់លោក ងួន ចាន់ដេវីត (G-Devith) ឆ្លុះបញ្ជាំងពីវប្បធម៌ អរិយធម៌ និងការកកើតនៃនគរខ្មែរ បង្ហាញដល់ទៅ ៣សម័យកាល ដែលច្រៀងដោយអ្នកនាង ទេព បូព្រឹក្ស។ MV បទនេះ ក៏ទទួលបានការគាំទ្រដោយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងសហការរៀបចំទីតាំងដោយអជ្ញាធរអប្សរាផ្ទាល់ ក្នុងការផលិត ហើយត្រូវបានសម្ពោធខ្នាតធំ កាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។
បើតាមប្រភពដដែល បញ្ជាក់ទៀតថា សម្រាប់អ្នកដែលមិនបានចូលរួមទស្សនាផ្ទាល់ ក្នុងព្រឹត្តិការណ៍វប្បធម៌មួយកាលពីថ្ងៃអាទិត្យនោះ អាចរង់ចាំទស្សនាការចាក់ផ្សាយកម្មវិធីនេះពីដើមរហូតដល់ចប់ នៅម៉ោង ៧ល្ងាច ថ្ងៃសុក្រ ទី៣១ ខែឧសភា ខាងមុខនេះ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


