ជីវិតកម្សាន្ដ
ភឹម ស្រីនោ ស្នើអ្នកគាំទ្រ កុំភ្លេចនាង ខណៈដល់ថ្ងៃត្រូវផ្ទេរតំណែងឲ្យអ្នកថ្មី
ម្ចាស់មកុដ Miss Grand Cambodia ២០២៣ កញ្ញា ភឹម ស្រីនោ បានបង្ហាញអារម្មណ៍រំជួលក្នុងចិត្ត ខណៈដែលតំណែង និងមកុដកំពុងត្រូវបានត្រៀមប្រគល់សម្រាប់អ្នកថ្មីនៅក្នុងការប្រកួត Miss Grand Cambodia ២០២៤ នេះ។

នៅក្នុងពេលវេលានៃឱកាសដែលនឹងត្រូវផ្ទេរតំណែងជូនចំពោះបេក្ខភាពម្ចាស់មកុដនាវគ្គផ្ដាច់ព្រ័ត្ររបស់កម្មវិធីប្រឡង Miss Grand Cambodia ២០២៤ នេះដែរ កញ្ញា ភឹម ស្រីនោ បានថ្លែងសារទៅកាន់អ្នកគាំទ្ររបស់ខ្លួនកាលពីថ្ងៃទី១១ ខែកក្កដា ម្សិលមិញថា ពេលវេលាបានកន្លងផុតទៅយ៉ាងលឿន។ ថ្ងៃស្អែកនេះ (១២.កក្កដា) តំណែងត្រូវប្រគល់ឱ្យអ្នកថ្មីហើយ។
ស្រីស្អាតម្ចាស់មកុដ Miss Grand Cambodia ២០២៣ កញ្ញា ភឹម ស្រីនោ បានស្នើចំពោះអ្នកគាំទ្ររបស់ខ្លួនដែរថា ” នាងខ្ញុំសូមអរគុណចំពោះក្ដីស្រលាញ់មួយនេះ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងមិនភ្លេចនារីម្នាក់ឈ្មោះថា ស្រីនោ ទេ”។ នាងថា ជួបគ្នានៃក្នុងរាត្រីនេះវគ្គផ្ដាច់ព្រ័ត្រកម្មវិធីកញ្ញាឯកដ៏អស្ចារ្យកម្ពុជា២០២៤ ។

កញ្ញា ភឹម ស្រីនោ បាននិយាយបន្ថែមទៀតថា តើអ្នកណាទៅ និងមានសមត្ថភាពក្លាយជាអ្នកបន្តវេនក្នុងការគ្រងតំណែងបន្ទាប់ពីនាងខ្ញុំ ភឹម ស្រីណូ Miss Grand Cambodia ២០២៣។ នាងបន្តដែរថា មិនដឹងគួររៀបពាក្យនិយាយបែបណាឱ្យខ្លីត្រឹមតែ ១០នាទីទេសម្រាប់រយៈពេល ១ឆ្នាំកន្លងមកលើតំណែង Miss Grand Cambodia ២០២៣។

សូមជម្រាបថា ខណៈពេលដែលកម្មវិធីប្រឡង កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២៤ បាននឹងកំពុងដំណើរការនេះដែរ ស្រាប់តែកាលពីថ្មីៗកន្លងទៅមានការបញ្ចេញនូវមកុដតម្លៃជាង 1M របស់ MGC 2024 រំលេចរូបរាងដ៏ប្រណិតរចនារូបហង្សពាំតំណក់ទឹកនៃគ្រាប់ពេជ្ររាប់ពាន់គ្រាប់។ ទស្សនិកជនកំពុងរង់ចាំមើលថា តើបវរកញ្ញារូបណាដែលក្លាយជាម្ចាស់ជ័យលាភីបានគ្រងមកុដពេជ្រដ៏ស្រស់ស្អាតនាវគ្គផ្ដាច់ព្រ័ត្រក្នុងរាត្រីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


