ជីវិតកម្សាន្ដ
ភឹម ស្រីនោ លើកទឹកចិត្តអ្នករងការ Bully ត្រូវស្រលាញ់ខ្លួនឯងច្រើនបំផុត
ធ្លាប់រងការរិះគន់ពីសំណាក់បុគ្គលមួយចំនួនទៅលើរូបសម្ផស្សរបស់ខ្លួន ម្ចាស់មកុដ Miss Grand Cambodia ២០២៣ កញ្ញា ភឹម ស្រីនោ បានចេញមកលើកទឹកចិត្តចំពោះអ្នកដែលកំពុងរងការ Bully ពីសំណាក់បុគ្គលដទៃត្រូវចេះស្រលាញ់ខ្លួនឯងឱ្យបានច្រើនបំផុត។

គេនៅចាំបានថា កញ្ញា ភឹម ស្រីនោ កាលពីថ្មីៗកន្លងទៅ នាងធ្លាប់បង្ហាញការហួសចិត្តជាខ្លាំងបន្ទាប់មានបុគ្គលម្នាក់បានធ្វើការរិះគន់លើរូបសម្ផស្សរបស់នាងថា បវរកញ្ញាស្អីមានរូបរាងមិនស្អាត ថែមទាំងសាច់ស្បែកដូចសត្វគីង្គក់ ដូចមនុស្សមានកូន ៤ ឬ ៥ នាក់ ធាត់ ក៏ធាត់ យា ក៏យា។
ដោយឡែកពេលនេះកញ្ញា ភឹម ស្រីនោ បានលើកឡើងថា “សម្រាប់អ្នកដែលរងការ Bully ដូចជារូបនាងខ្ញុំ
នាងខ្ញុំក៏ចង់លើកទឹកចិត្តទៅកាន់ពួកគាត់ថា ត្រូវស្រឡាញ់ខ្លួនឯងឱ្យបានច្រើន ព្រោះអ្នកដែលរស់នៅជាមួយយើងរហូតដល់ថ្ងៃស្លាប់ គឺមានតែខ្លួនយើងនោះទេ យើងមិនអាចបញ្ឈប់មាត់ ឬគំនិតនរណាបានទេ”។

កញ្ញា ភឹម ស្រីនោ និយាយទៀតថា រៀនដោះលែងវាដោយខ្លួនឯងតម្លៃរបស់ខ្លួនស្ថិតនៅលើខ្លួនយើង មិនមែនស្ថិតនៅលើមាត់អ្នកដទៃ ពាក្យណាដែលគេរិះគន់គឺជារឿងពិត យើងគួរតែកែប្រែ ពាក្យណាមិនពិតគឺ យើងមើលរំលងកុំយកមកគិត ឬយកចិត្តទុកដាក់។

សូមបញ្ជាក់ដែរថា មកដល់ពេលនេះ កញ្ញា ភឹម ស្រីនោ នៅតែរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ខណៈដែលកន្លងទៅនាងបាននាំយកឈុតតំណាងជាតិទៅបង្ហាញនៅលើឆាកអន្តរជាតិ ដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់នូវអរិយធម៌ វប្បធម៌ របស់ប្រទេសកម្ពុជា៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


