ជីវិតកម្សាន្ដ
ឡាវ ពេជ្រពិសិដ្ឋ ត្រូវប្រកាសតំណាងកម្ពុជាប្រកួតកម្មវិធី Face of Beauty International 2024
ទីបំផុតតារាសម្តែង និងជាបវរកញ្ញារបស់កម្ពុជា ត្រូវបានប្រកាសតំណាងឲ្យប្រទេសកម្ពុជាចូលរួមការប្រកួតក្នុងកម្មវិធី Face of Beauty International 2024 នៅ Taiwan។

បើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកគាំទ្របវរកញ្ញាបានឲ្យដឹងថា «អបអរសាទរកញ្ញា ឡាវ ពេជ្រពិសិដ្ឋ ត្រូវបានខាង Media load ជ្រើសរើសតំណាងឲ្យកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Face of Beauty International 2024 in Taiwan from September 8 to 21»។
ប្រភពខ្លះទៀតបានលើកឡើងថា «ទីបំផុតបងប្រុស អ៉ិន វិចិត្រ បានប្រកាសហើយកញ្ញា Lao PichPiseth (វិជ្ជរ៉ា) នឹងតំណាងឲ្យកម្ពុជាយើងក្នុងកម្មវិធី Face of Beauty International 2024 នៅឯ Taiwan ពីថ្ងៃទី០៨ ដល់ថ្ងៃទី២១ ខែកញ្ញា ខាងមុខ»។ ប្រភពបានបន្តថា «ពិតជាសក្ដិសមនឹង concept កម្មវិធីណាស់គឺសម្រស់នៃផ្ទៃមុខកញ្ញាពិតជាមានមុខស្រស់ស្អាតខ្លាំងណាស់ដែលត្រូវនឹងគោលដៅកម្មវិធីតែម្ដង»។

ដោយឡែក នៅលើទំព័រហ្វេសប៊ុកកញ្ញា ឡាវ ពេជ្រពិសិដ្ឋ បានបញ្ជាក់ដែរថា “ជួបគ្នាឆាប់ៗ តៃវ៉ាន់ អរគុណច្រើនដែលផ្តល់ឱកាសឲ្យខ្ញុំធ្វើជាតំណាងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ក៏មានការលើកទឹកចិត្តពីមហាជន និងជូនពរឲ្យទទួលបានជ័យជំនះផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


