ជីវិតកម្សាន្ដ
តារាថៃ Kratae បង្អួតដងខ្លួនសិចស៊ីម្ដងទៀត តបទៅអ្នកចាំតែរិះគន់ ស្អប់លើរូបកាយនាង
តារាចម្រៀងស្រីប្រចាំប្រទេសថៃ Kratae RSiam ដែលនិយមបញ្ចេញភាពសិចស៊ីបែបរោលរាល តាមរយៈកាយវិការ MV និងកាច់ស្ទីលលើបណ្ដាញសង្គមជារឿយៗ ដែលពីមុនត្រូវបានអ្នកលេងអ៊ីនធឺណែតរិះគន់លើរូបនាងជាច្រើនដង។ ប៉ុន្តែនាងហាក់មិនដែលខ្វល់ ហើយថែមទាំងបង្ហោះរូបបង្អួតគូថយ៉ាងក្ដៅគគុកលើគណនីផ្ទាល់ខ្លួនថែមទៀត។
តាមរយៈគណនី Instagram ផ្ទាល់ខ្លួនរបស់តារាចម្រៀងស្រីវ័យ៣៦ឆ្នាំរូបនេះ បានបង្ហោះនូវរូបភាពច្រើនសន្លឹកដែលបង្ហាញរាងកាយ និងកាយវិការអេនអនគូថអមជាមួយនឹងការសរសេរសារក្នុងន័យភ្ជាប់ទៅនឹងអ្នកស្អប់លើរូបនាងថា “ភាពមិនល្អឥតខ្ចោះគឺជាធម្មជាតិ តើអ្នកមិនខ្មាស់ទេដែលនៅតែហ៊ានបង្អួតគូទ? នៅលើរូបរាងកាយរបស់ខ្ញុំគឺជាមានស្នាមឆ្នូត ប៉ុន្តែជីវិតរបស់ខ្ញុំប្រហែលជាមិនបញ្ចប់ដោយសារតែខ្ញុំមានស្នាមសង្វារនោះទេ។ ខ្ញុំក៏សង្ឃឹមថា អ្នករាល់គ្នាមិនដក់ជាប់ក្នុងពាក្យអាក្រក់ៗ ហើយស្រឡាញ់ខ្លួនឯងខ្លាំងឡើង អ្នកមិនចាំបាច់ប្រៀបធៀបខ្លួនឯងនឹងអ្នកណាទេ”។

លើសពីនេះទៀតដែរ Kratae ក៏បានសរសេរបញ្ចាក់ន័យពីក្រោមបន្ថែមថា តាមពិតទៅ មកពីមនុស្សគ្រប់គ្នាមិនចាប់អារម្មណ៍តាំងពីដំបូង មិនថាជារូបខ្ញុំឬមនុស្សផ្សេងទេ មិនបានលាបក្រែម មិនថែរក្សា និងមិនខ្វល់ពីចំណុចនេះ។ នៅពេលអ្នកធាត់ ស្តើង និងស្បែកខូច វាជារឿងធម្មតា យើងគ្រាន់តែទទួលយកព្រោះវាជាធម្មជាតិ ហើយមិនថាអ្នកណាថាអ្នកអាក្រក់ មិនស្អាត ធាត់ ស្គម ខ្មៅ ខ្លី ជើងធំ ឆ្នូតៗ សូមកុំយកការវាយតម្លៃអាក្រក់ទាំងនេះមកដាក់សង្កត់ខ្លួន។ សូមទទួលយកការពិតដែលបានកើតឡើង! ដោយសារតែមនុស្សមិនមែនជា AI ដែលនឹងល្អឥតខ្ចោះនៅក្នុងអ្វីគ្រប់យ៉ាង។ ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាស្រឡាញ់ភាពមិនល្អឥតខ្ចោះនៅក្នុងខ្លួនរបស់យើង។ វានឹងធ្វើឲ្យយើងកាន់តែមានទំនុកចិត្ត និងរីករាយជាមួយនឹងជីវិតរបស់យើង។ មានមោទនភាពចំពោះយើងជានរណា ស្រឡាញ់ខ្លួនឯងឲ្យបានច្រើន ហើយសុភមង្គលនឹងមកកាន់តែច្រើនឡើងបើយើងស្រលាញ់ខ្លួនឯងគ្រប់គ្រាន់។ ស្អាតតាមបែបយើង ស្អាតមិនទាមទារស្តង់ដារអ្នកណា មិនចាំបាច់ប្រៀបធៀបជាមួយអ្នកណាទេ នៅលើលោកនេះមានមនុស្សតែម្នាក់គត់ដែលនៅជាមួយយើង នោះគឺជាស្នាមសង្វារបស់យើងគឺជាគំរូដ៏ស្រស់ស្អាតមួយ។
បន្ទាប់ពីការបង្ហោះរូបភាពអមដោយសារលើកទឹកចិត្តយ៉ាងច្រើនបានបង្ហោះពាសពេញបណ្ដាញអ៉ិនធើណេត អ្នកគាំទ្រជាច្រើនបានសម្រុកចូលមកបញ្ចេញមតិព្រោងព្រាត និងបានសម្តែងការកោតសរសើរយ៉ាងលើសលប់ រួមទាំងតារាស្រីរៀមច្បង Ploy Chermarn ក៏បានបានចូលមកបញ្ចេញមតិស្របថា ត្រូវមានចិត្តវិជ្ជមានជានិច្ច ទើបពិភពលោកយើងស្រស់ស្អាតដែរ។
ទោះយ៉ាងណាក៏ដោយ ងាកទៅកាន់មហាជនមួយចំនួនទៀតបានបញ្ចេញមតិដែរថា តាមរយៈរូបភាពនិងសារដែលនាងបង្ហោះអាចបញ្ចាក់បានថា នេះគឺជាការឆ្លើយតបយ៉ាងខ្លាំងចំពោះអ្នកអង្គុយចាំតែទើស និងពូកែតែរឿងរិះគន់។ ប្រសិនបើមនុស្សគ្រប់គ្នាចេះផ្ដល់តម្លៃ ឬឲ្យតែយើងស្រឡាញ់ខ្លួនឯងគ្រប់គ្រាន់ ពាក្យទាំងនោះមិនអាចធ្វើឲ្យយើងខូចចិត្តបានទេ។ Kratae និយាយត្រូវឥតខុសទេ ថ្វីបើរូបនាងជាមនុស្សនិយមភាពសិចស៊ី ប៉ុន្តែនាងហ៊ានបង្ហាញអ្វីដែលនាងមានមិនខ្មាស់គេ មិនខ្លាចគេជាន់នាងទេ ទោះខ្លួនជាតារាល្បីយ៉ាងណាក្ដី៕





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Baifern ប្រាប់មូលហេតុបែកគ្នាថា ជាការសម្រេចចិត្តសងខាង គ្មានអ្នកណាជ្រៀកពួកគេទេ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


