ជីវិតកម្សាន្ដ
ប៉ូលីស បង្ហាញលម្អិតបែបនេះ អំពីករណីឧក្រិដ្ឋកម្មផ្លូវភេទរបស់ Tae il
កាលពីថ្ងៃទី២៨ ខែសីហា កន្លងទៅនេះ ផលិតកម្ម SM Entertainment បានប្រកាសថា Tae il ត្រូវបានដកចេញពីក្រុម NCT 127 ហើយ ដោយចេញមកបញ្ជាក់មូលហេតុខ្លួនឯងថា តារាប្រុសរូបនេះ បានពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មផ្លូវភេទ ដែលកំពុងតែត្រូវប៉ូលីសធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ផងដែរ។

យ៉ាងណាមិញ ថ្មីៗនេះ ប៉ូលីស បានបង្ហាញព័ត៌មានលម្អិតមួយទៀតថា ករណីផ្លូវភេទនេះ កើតឡើងទៅលើជនរងគ្រោះ ដែលជាស្ត្រីពេញវ័យ។ បន្ថែមពីលើសេចក្តីថ្លែងការណ៍របស់ SM គឺបានបញ្ជាក់ថា Tae il ស្ថិតនៅក្រោមការស៊ើបអង្កេតចាប់តាំងពីខែមិថុនាមកម្ល៉េះ។

ចំណែកឯ ព័ត៌មានលម្អិតពាក់ព័ន្ធទៅនឹងការចោទប្រកាន់ជាក់លាក់ ឬពេលវេលានៃឧក្រិដ្ឋកម្មកើតឡើង គឺប៉ូលីសនៅមិនទាន់បង្ហាញច្បាស់លាស់នៅឡើយនោះទេ រងចាំការស៊ើបអង្កេតចប់សិន។ គួរបញ្ជាក់ដែរថា Tae il គឺជាសមាជិកក្រុម NCT 127 ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយអ្នកគាំទ្រក៏មិននឹកស្មានថា រឿងបែបនេះកើតឡើងទៅលើ Tae il ដែរ ពួកគេពិតជាមានការសោកស្ដាយ និង ខកចិត្តមែនទែន៕
ប្រភព៖ Koreaboo

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


