Connect with us

ជីវិតកម្សាន្ដ

សង្ស័យថា តារា​ម៉ូដែល Naomi ​កិបកេងលុយសប្បុរស ​ស្របពេលរឿង​អាស្រូវដើរធ្វើបាបគេធ្លាយជាថ្មី

បានផុស

នៅ

ប៉ុន្មានម៉ោងថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមមានការភ្ញាក់ផ្អើលជាមួយនឹងព័ត៌មានថា តារាម៉ូដែល Naomi Campbell ត្រូវហាមឃាត់មិនឲ្យធ្វើជាអ្នកផ្តល់ជំនួយសប្បុរសធម៌ក្នុងប្រទេសអង់គ្លេស និងវេលស៍ រយៈពេល៥ឆ្នាំខាងមុខ។ ហេតុផលដែលបានផ្តល់ឲ្យនោះគឺថាសកម្មភាពសប្បុរសធម៌ម៉ូដសម្រាប់ការសង្គ្រោះដើម្បីកាត់បន្ថយភាពក្រីក្រដែលនាងបានបង្កើតឡើង ត្រូវគេរកឃើញថាមានករណីជាច្រើននៃការរំលោភឬការគ្រប់គ្រងមិនល្អ ។

យោងតាមទិន្នន័យដែលបានចេញផ្សាយ មានតែប្រហែល ៨.៥% នៃការចំណាយសរុបរបស់អង្គការបានទៅជំនួយសប្បុរសធម៌ក្នុងរយៈពេល ៦ឆ្នាំចាប់ពីឆ្នាំ ២០១៦។ ប្រាក់បន្ថែមរាប់ពាន់ផោនត្រូវបានគេរកឃើញថា មូលនិធិសប្បុរសធម៌នេះត្រូវបានគេប្រើប្រាស់សម្រាប់ចំណាយសម្រាប់រមណីយដ្ឋានប្រណីតរបស់ Naomi Campell នៅទីក្រុង កានប្រទេសបារាំង និងការព្យាបាលដោយស្ប៉ា ថ្នាំជក់។

ពាក្យចចាមអារ៉ាមអំពីការលួចលុយសប្បុរសធម៌បានផ្ទុះឡើងបណ្តាលឲ្យឈ្មោះរបស់តារាម៉ូដែលវ័យ៥៤ឆ្នាំ ក្លាយជាពាក្យគន្លឹះដែលត្រូវបានស្វែងរកពេញវេទិកាបណ្តាញសង្គម។ Naomi ជារឿយៗត្រូវបានគេហៅថា ខ្លាខ្មៅនៃឧស្សាហកម្មម៉ូដ ។ នាងគឺជាតារាម៉ូដែលស្បែកខ្មៅដែលត្រូវបានគេចាត់ទុកថាជានិមិត្តសញ្ញានៃឧស្សាហកម្មម៉ូដពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេលអាជីពសិល្បៈរបស់នាងបានបង្ហាញខ្លួននៅលើក្របទស្សនាវដ្តីចំនួន៥០០ដង។ នាង​ក៏​ជា​តារា​ម៉ូដែល​ស្បែក​ខ្មៅ​ដំបូង​គេ​ដែល​បង្ហាញ​ខ្លួន​នៅ​លើ​ទំព័រ​មុខ​នៃ​ទស្សនាវដ្ដី​ល្បី​ៗ​ដូច​ជា Time និង Vogue ក្នុង​ប្រទេស​អង់គ្លេស-បារាំង-រុស្ស៊ី។ ទោះបីជាអាជីពរបស់នាងរីកចម្រើនក៏ដោយ Naomi ក៏ត្រូវបានហ៊ុំព័ទ្ធដោយភាពចម្រូងចម្រាសផងដែរ។ នាង​ធ្លាប់​ត្រូវ​បាន​ស្ថាបនិក​ក្រុមហ៊ុន​បង្ហាញ​ម៉ូដ​ដ៏​ល្បី​មួយ​រូប​នេះ​រិះគន់​ជា​បន្តបន្ទាប់ ​ជាមួយ​នឹង​ពាក្យ​គំរោះគំរើយ​ដូច​ជា ការ​បោកប្រាស់, ឈ្លើយនិងមិន​ទទួល​ខុស​ត្រូវ។

មិនត្រឹមតែប៉ុណ្ណឹងទេ ឥស្សរជនដ៏មានឥទ្ធិពលម្នាក់នៅក្នុងពិភពម៉ូដ ក៏បានសម្តែងដោយត្រង់ៗនូវការភ័យខ្លាចក្នុងការធ្វើការជាមួយតារាម៉ូដែលរូបនេះដែរ ។ នាងជឿថា រាល់ពេលដែលនាងសហការជាមួយកំពូលតារាស្រីគឺជា សុបិនអាក្រក់។

Naomi Campell ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​មក​យឺត​ជា​និច្ច ប៉ុន្តែ​មិន​បាន​សុំទោស​ផង​ដែរ។ នាងតែងតែធ្វើរឿងទាមទារជាបន្តបន្ទាប់ ដោយមិនព្រមថតរូបជាមួយតារាម៉ូដែលផ្សេង។ ក្នុងឆ្នាំ ១៩៩២ ប្រព័ន្ធផ្សព្វផ្សាយមានការភ្ញាក់ផ្អើលជាមួយនឹងព័ត៌មានដែលនាងបានស្នើសុំអ្នករចនា Karl Lagerfeld ឲ្យបណ្តេញ Tyra Banks ដោយសារតែរំខានដល់នាង។ គេដឹងថា Tyra Banks ក៏ជាតារាម៉ូដែលស្បែកខ្មៅដ៏មានឥទ្ធិពលបំផុតមួយរូប ដែលប្រកួតប្រជែងដោយផ្ទាល់ជាមួយ Naomi Campbell ។

ក្នុងរយៈពេល១១ ឆ្នាំ (ពីឆ្នាំ ១៩៩៨ដល់ឆ្នាំ ២០០៩) Naomi ត្រូវបានចោទប្រកាន់ពីបទហិង្សាលើអ្នកដទៃចំនួន ១១ ដង។ ជា​មធ្យម តារា​ម៉ូដែល​ស្រី​ទទួល​បាន​សំឡេង​រំខាន​នេះ​ម្ដង​ក្នុង​មួយ​ឆ្នាំ។ មនុស្សដែលត្រូវបានប៉ះដោយ Naomi Campbell រួមមានអ្នកគ្រប់គ្រង, អ្នកយាមផ្ទះ​ បន្ទាប់ពីឧប្បត្តិហេតុទាំងនេះនាងត្រូវតែទទួលបានសំណងគ្រប់គ្រាន់​ នាងថែមទាំងត្រូវបានបង្ខំឲ្យធ្វើសេវាកម្មសហគមន៍ទៀតផង។

រឿងអាស្រូវដ៏ធំបំផុតនៅក្នុងអាជីពរបស់ Naomi Campbell គឺការញៀនស្រា និងសារធាតុរំញោច ដែលបង្ខំនាងឲ្យទៅសម្រាកព្យាបាលរយៈពេល ៥ ឆ្នាំ។ យ៉ាងណា ទាក់​ទង​នឹង​ពាក្យ​ចចាម​អារ៉ាម​លួច​ទ្រព្យ​សម្បត្តិ​សប្បុរសធម៌​ថ្មីៗ​នេះ ភាគី​របស់ Naomi បាន​បដិសេធ។ តំណាង​សកម្មភាព​សប្បុរសធម៌​របស់​តារា​ម៉ូដែល​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​​ ការ​ចំណាយ​លើ​សណ្ឋាគារ​គឺ​ឧបត្ថម្ភ​ទាំងស្រុង។ ប៉ុន្តែបុគ្គល​នេះ​មិន​បាន​ផ្តល់​ភស្តុតាង​ជាក់​លាក់​ណា​មួយ​ឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម