ជីវិតកម្សាន្ដ
តើម្ចាស់ MGI លោក Nawat ធ្លាប់ឆ្លងកាត់ប្រវត្តិការងារបែបណាខ្លះ?
លោក Nawat Itsaragrisil ដែលគ្រប់គ្នាបានស្គាល់លោកជាស្ថាបនិកកម្មវិធីប្រកួតសម្រស់ Miss Grand International ដែលចាប់ប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ ២០១៣ នៅឯប្រទេសថៃ តើមានប្រវត្តិការងារយ៉ាងណាខ្លះ?

មុនពេលបង្កើតកម្មវិធីបវរកញ្ញា Miss Grand International លោក Nawat Itsaragrisil គឺជាអ្នកជំនួញម្នាក់ពាក់ព័ន្ធជាមួយប្រព័ន្ធផ្សព្វផ្សាយនៅឯប្រទេសថៃ។ បន្ដែមពីនោះ Nawat ត្រូវបានគេឃើញធ្វើជាពិធីករលើកដំបូងក្នុងកម្មវិធី Exhibition បន្ទាប់មក Kon Thueng Chan សម្រាប់ប៉ុស្ដទូរទស្សន៍ ITV។ ក្រោយមកលោកក៏បានក្លាយជាពិធីករកម្មវិធីជជែកកម្សាន្ត និងដំណើរកម្សាន្ត ហើយក៏បន្ដអភិវឌ្ឍខ្លួនក្លាយជានាយក និងផលិតករប្រតិបត្តិកម្មវិធីប្រកួត Miss Thailand World ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១២។ ព្រោះមហិច្ឆតាដ៏វែងឆ្ងាយលោក Nawat Itsaragrisil ក៏បានបង្កើតកម្មវិធីប្រកួតសម្រស់មួយដោយខ្លួនឯងនៅឆ្នាំ ២០១៣ ឈ្មោះថា Miss Grand International ដែលមានការិយាល័យកណ្ដាលនៅប្រទេសថៃ ហើយអំឡុងពេលនោះមានបេក្ខនារីចូលរួមរហូតដល់ ៧៣ ប្រទេស ហើយនាង Janelee Chaparro មកពីប្រទេស Puerto Rico ជាម្ចាស់មកុដសម្រាប់ឆ្នាំដំបូងនោះផងដែរ។




ពីមួយឆ្នាំទៅមួយឆ្នាំកម្មវិធី Miss Grand International កាន់តែទទួលបានការគាំទ្រពីបណ្ដាលប្រទេសនានា បញ្ជូនបវរកញ្ញាតំណាងប្រទេសរបស់ខ្លួនដើម្បីចូលរួមប្រកួត។ ទន្ទឹមនឹងនោះ ការទិញសិទ្ធិមកប្រកួតនៅតាមបណ្ដាលប្រទេសនីមួយៗអាចមានចន្លោះពី២ម៉ឺនដុល្លារទៅ៤ម៉ឺនដុល្លារ ហើយបើអ្នកទិញសិទ្ធិមិនព្រមបន្តកុងត្រាប្រកួតតទៅមុខទៀតនោះ តម្លៃសិទ្ធិសម្រាប់អ្នកមកទិញតាមក្រោយអាចកើនឡើងពី២០%រហូតដល់១០០%។ នេះបើយោងតាមឯកសាររបាយការណ៍កិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ ២០២៤ របស់ Miss Grand International បានឲ្យដឹងថាប្រាក់ចំណូលសរុបក្នុងឆ្នាំ ២០២៣ មាន ៦១៦.១៣ លានបាត មានការកើនឡើងប្រាក់ចំណូលសរុបកាលពីឆ្នាំ២០២២ ៣១៩.៦១ លានបាត គិតជាភាគរយ ៩២.៧៨% ហើយប្រាក់ចំណេញក្នុងឆ្នាំ ២០២៣ នេះមានចំនួន ២៧២.៧៩ លានបាត ក្រោយដកប្រាក់ចំណាយទាំងអស់។

មកដល់ពេលនេះកម្មវិធី Miss Grand International មានអាយុ១១ឆ្នាំមកហើយបើគិតចាប់ពីឆ្នាំ២០១៣មក ដែលមានលោក Nawat Itsaragrisil ជាស្ថាបនិកនិងប្រធាន ហើយអនុប្រធានគឺលោកស្រី Teresa Chaivisut
និង Ratchaphol Chantaratim៕
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


