ជីវិតកម្សាន្ដ
វ៉ាន់ វល័ក្ខ រំលឹកយុវជនខ្មែរ គួរតែមានការឈឺចាប់ចំពោះទង្វើមើលងាយរបស់ភាគីថៃ មកលើខ្មែរ
តារាសម្តែងកញ្ញា វ៉ាន់ វល័ក្ខ បានចេញមុខបំ ផុសនិងក្រើនរំលឹកដល់យុវជនខ្មែរថា យើងគួរតែមានការឈឺចាប់ចំពោះទង្វើរខាងភាគីថៃដែលបាននឹងកំពុងមើលងាយមកលើខ្មែរ។
ការលើកឡើងរបស់តារាស្រីរូបនេះ ស្របពេលដែលប៉ុន្មានថ្ងៃនេះ បានផ្ទុះនូវរឿងរ៉ាវដ៏ក្តៅគគុកបន្ទាប់ពីមើលឃើញនូវទង្វើរបស់អ្នកគ្រប់គ្រងកម្មវិធី Miss Grand International 2024 គឺ លោក Nawat និង បវរកញ្ញាថៃនាង Lin Malin ដែលមិនឲ្យតម្លៃនិងមើលងាយប្រជាជនកម្ពុជាថែមទាំងដកសិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះ MGI 2024។

កញ្ញា វ៉ាន់ វល័ក្ខ បានលើកឡើងទស្សន:ថាខ្ចិលនិយាយច្រើនគ្រាន់ចង់សួរមួយថា អ្នកដែលធ្លាប់តាមដានមើលរឿងភាគថៃឥឡូវនៅចង់មើលទៀតឬអត់ គេមើលងាយខ្មែរដល់ដ៏ថ្នាក់នឹងហើយ។ការលើកឡើងនេះមានមតិមួយចំនួនបានបង្ហាញការគាំទ្រដោយយល់ឃើញដូចតារាស្រីរូបនេះ។
ជាការពិតគេសង្កេតឃើញថាមកដល់ថ្ងៃនេះគឺមានមហាជនអ្នកគាំទ្រ និងអ្នកសិល្ប:របស់ខ្មែរជាច្រើន បានផ្ទុះនូវប្រតិកម្មដោយសម្តែងនូវការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីផេកផ្លូវការរបស់ MGI បានប្រកាសកាលពីយប់ថ្ងៃទី ០៦ ខែតុលា ថា កម្ពុជាមិនអាចបន្តធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី Miss Grand International 2024 ទៀតទេ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


