ជីវិតកម្សាន្ដ
បវរកញ្ញាហុងកុង ធ្លាប់ជំពាក់គេជុំទិស ដល់ថ្នាក់លក់មកុដ ពេលនេះមានស្ថានភាពយ៉ាងណាហើយ?
Winnie Young កើតនៅឆ្នាំ ១៩៧០ នាងមានឈ្មោះល្បីល្បាញនៅពេលនាងគ្រងមកុដបវរកញ្ញាហុងកុងឆ្នាំ ១៩៩៥ បន្ទាប់មកបានចូលរួមជាមួយ TVB ក្នុងនាមជាតារាសម្តែង។ យ៉ាងណាជីវិតរបស់តារាស្រីរូបនេះពោរពេញដោយរឿងអាស្រូវលុយកាក់។ ពេលដែលហិរញ្ញវត្ថុរបស់នាងទន់ខ្សោយ សម្រស់ក៏ត្រូវបញ្ចាំមកុដដ៏ថ្លៃរបស់នាងដែរ។
ក្នុងឆ្នាំ ២០០៣ នាងបានរៀបការជាមួយពាណិជ្ជករ Simon Wong Shuai-fun ដោយបានស្វាគមន៍កូនស្រីដំបូង ក្នុងឆ្នាំ ២០០៥ និងកូនប្រុសទីពីរក្នុងឆ្នាំ ២០០៦។ ចាប់តាំងពីរៀបការនិងមានកូនមក សម្រស់បានដកថយបន្តិចម្តងៗពីពីភព showbiz ។

បន្ទាប់ពីចាកចេញពីវិស័យសិល្បៈ Winnie និងស្វាមីបានផ្ដោតលើមុខជំនួញ និងទទួលបានភាពជោគជ័យជាច្រើនលើទីផ្សារ។ ប្តីប្រពន្ធនេះជាម្ចាស់ក្រុមហ៊ុនហ្គេម ទស្សនាវដ្ដីទេសចរណ៍ មជ្ឈមណ្ឌលអប់រំ។ ទោះជាយ៉ាងនេះក្តី អាជីវកម្មរបស់ Simon និងភរិយាបានធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយជំរុញឲ្យពួកគេជំពាក់បំណុលគេគ្រប់ទិសទី។
ក្រោយមក ស្រាប់តែបវរកញ្ញាហុងកុងឆ្នាំ ១៩៩៥ ត្រូវបានចោទប្រកាន់ពីបទលួចទ្រព្យសម្បត្តិក្រុមហ៊ុន និងបំពានលក្ខខណ្ឌនៃការគ្រប់គ្រងសាលារបស់នាង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុង ដំបូងឡើយលោក Yang បានធ្វើការជានាយក និងជាអ្នកគ្រប់គ្រងសាលាមត្តេយ្យអន្តរជាតិមួយ។
ទោះជាយ៉ាងណាក៏ដោយនៅក្នុងខែមេសា ឆ្នាំ ២០១៨ សាលាបានរកឃើញមគ្គុទ្ទេសក៍បុគ្គលិកក្នុង ឆ្នាំ ២០១៧ ដែលតម្រូវឲ្យសិស្សបង់ថ្លៃសិក្សាទៅក្រុមហ៊ុនខាងក្រៅ ទឹកប្រាក់សរុបគឺ ១៤៧,០០០ ដុល្លារហុងកុង។ Winnie ក៏បានប្តូរឈ្មោះក្រុមហ៊ុនទៅអាសយដ្ឋានសាលាមត្តេយ្យ ដែលធ្វើឲ្យឪពុកម្តាយយល់ច្រឡំថា សាលាទាំងពីរមានទំនាក់ទំនងគ្នា។ តារាសម្តែងកើតនៅឆ្នាំ ១៩៧០ ត្រូវបានចោទប្រកាន់ពីបទរំលោភលើភារកិច្ចត្រួតពិនិត្យសាលារៀន ក៏ដូចជាមានបំណងលួចទ្រព្យសម្បត្តិ និងប្រព្រឹត្តការក្លែងបន្លំ។ ជាលទ្ធផល នាងត្រូវប៉ះប៉ូវ និងសងប្រាក់ដែលសមរម្យទាំងអស់។
នៅពេលដែលហិរញ្ញវត្ថុកាន់តែខ្សោយទៅៗ អតីតបវរកញ្ញារូបនេះនិងស្វាមីរបស់នាងត្រូវរកវិធីដើម្បីសងបំណុលដែលប្រមូលបាន។ បវរកញ្ញាហុងកុងឆ្នាំ ១៩៩៥ ថែមទាំងត្រូវយកមកុដដ៏ថ្លៃ និងអចលនទ្រព្យជាច្រើននៅរដ្ឋកាលីហ្វ័រញ៉ា (សហរដ្ឋអាមេរិក) ធ្វើជាបញ្ចាំ។ ដោយបានបាត់បង់អាជីព ផ្ទះសម្បែង និងកេរ្តិ៍ឈ្មោះ ប្តីប្រពន្ធនេះបានប្រកាសក្ស័យធនដោយភាពអាម៉ាស់។ ម្ចាស់បំណុលថែមទាំងបានដាក់ញត្តិដកតំណែងបវរកញ្ញារបស់នាងទៀតផង។ ក្រោយមក ក្នុងឆ្នាំ ២០១៩ Winnie និងកូនពីរនាក់បានផ្លាស់ទៅរស់នៅសាន់ហ្វ្រាន់ស៊ីស្កូ ។
យោងតាម HK01 បញ្ចាក់ថា Winnie នៅតែរស់នៅក្នុងសហរដ្ឋអាមេរិក។ នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង តារាភាពយន្ដអាមេរិករូបនេះ ណែនាំខ្លួននាងថា ជាម្ដាយដែលមានកូនពីរនាក់ ចូលចិត្តចែករំលែកទស្សនៈដ៏ស្មោះត្រង់របស់នាងអំពីជីវិតផ្ទាល់ខ្លួន និងផ្សព្វផ្សាយពីភាពវិជ្ជមានដល់មនុស្សគ្រប់គ្នា។
នៅក្នុងការបង្ហោះ អតីតតារាស្រីរូបនេះតែងតែធ្វើបច្ចុប្បន្នភាពអំពីជីវិតប្រចាំថ្ងៃដ៏សុខសាន្តរបស់នាង៖ ចំណាយពេលជាមួយកូន ហាត់កីឡា និងចែករំលែកចំណង់ចំណូលចិត្តរបស់នាងសម្រាប់អាហារ និងការធ្វើដំណើរ Winnie រក្សារបៀបរស់នៅប្រកបដោយសុខភាពរឹងមាំ វិជ្ជមាន និងរក្សារបៀបរស់នៅសាមញ្ញ រូបរាង។ ម្តាយកូនពីរបានបង្ហើបថា គោលដៅឆ្នាំ២០២៤របស់នាង គឺរស់នៅឲយមានសុខភាពល្អ មានសុភមង្គល និងចិញ្ចឹមឆ្មា។
ជាការកត់សម្គាល់ នៅក្នុងការបង្ហោះរបស់អតីតបវរកញ្ញា បានត្រឹមតែចែករំលែកសកម្មភាពប្រចាំថ្ងៃ ក៏ដូចជារូបភាពជាមួយកូនៗប៉ុណ្ណោះ ដោយមិននិយាយពីស្វាមីរបស់នាងឡើយ។ នេះធ្វើឲ្យមនុស្សជាច្រើនចោទសួរពីស្ថានភាពអាពាហ៍ពិពាហ៍របស់តារាស្រីថាអាចឈានដល់ការលែងលែះគ្នាហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានៈ
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


