ជីវិតកម្សាន្ដ
Idol ទាំងអស់ មិនមែនសុទ្ធតែជោគជ័យ K-pop មួយក្រុមនេះ បង្កើតបានប៉ុន្មានខែ ស្រាប់តែបំបែកគ្នាវិញ
ថ្មីៗនេះ ក្រុម K-pop ប្រុសមួយក្រុម ដែលជាក្រុមចំណូលថ្មី ក្នុងជំនាន់ទី៥នេះ ត្រូវបានបំបែកក្រុម បន្ទាប់ពីបង្ហាញខ្លួនក្នុងវិស័យ ទើបតែបាន៤ខែតែប៉ុណ្នោះ។ ក្រុម Celes1a មានសមាជិក7នាក់ បានប្រកាសជាសាធារណៈអំពីដំណឹងដ៏សោកស្ដាយនៃការបំបែកក្រុមរបស់ពួកគេតាមរយៈបណ្ដាញសង្គម។

នៅក្នុងនោះ ពួកគេមិនបានប្រាប់អំពីមូលហេតុពិតប្រាកដនៃការសម្រេចឈានដល់ការបំបែកក្រុមនេះឡើង ដោយពួកគេគ្រាន់តែបានប្រាប់ថា ក្រោយពីបានពិភាក្សារជាមួយនឹងសមាជិកទាំងអស់ ព្រមទាំងភ្នាក់ងារ អំពីអនាគត់នៃក្រុម Celes1a ដែលឈានដល់ចំណុចមួយដែលសមាជិកទាំងអស់ព្រមព្រៀងគ្នា សម្រេចថានឹងមិនបន្ដជាក្រុមទៀតទេ។

មិនតែប៉ុណ្ណោះ គេបានបញ្ជាក់ទៀតដែរថា ឈ្មោះសមាជិកម្នាក់ៗនឹងបាត់អំពី កម្មវិធីជជែកជាមួយហ្វេន នៅត្រឹមម៉ោង១២រំលងអាធ្រាតនេះហើយ។ ចុងក្រោយពួកគេ សូមអរគុណដល់ការគាំទ្រកន្លងមក ចំពោះក្រុម Celes1a ដែលមានសមាជិកទាំង7នាក់ ហើយក៏សូមឲ្យបន្ដគាំទ្រនូវសកម្មភាពបន្ទាប់របស់ពួកគេរៀងៗនូវពេលអនាគត់ផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមមួយនេះ បានបង្កើតឡើងនៅក្នុងកម្មវិធីប្រឡងសមត្ថភាព K-Pop House ដែលត្រូវបានផលិតដោយ Eunhyuk សមាជិកក្រុម Super Junior និង Jongwoo មកពីក្រុម ONE PACK ហើយសមិទ្ធផលគឺទទួលបានកក្រុម Celes1a ដែលបាន Debut កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ៕
ប្រភព៖ Koreaboo


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


