ជីវិតកម្សាន្ដ
Fan Bingbing វិះនឹងបាត់បង់តួនាទីសម្ដែងក្នុងភាពយន្ត ព្រោះមានសម្រស់ស្អាតពេក
តារាសម្ដែងចិន Fan Bingbing ស្ទើរតែបាត់បងតួនាទីសម្ដែងក្នុងខ្សែភាពយន្តម៉ាឡេស៊ីដែលមានចំណងជើងថា “Mother Bhumi” ដោយសារតែនាងត្រូវបានគេចាត់ទុកថាស្អាតពេក ពីបាកនឹងដើរតួនៅខ្សែភាពយន្តមួយនេះយ៉ាងខ្លាំង។

ក្នុងសន្និសីទកាសែតនៅទីក្រុងគូឡាឡាំពួ នាងបានរៀបរាប់ថា ដំបូងឡើយអ្នកដឹកនាំរឿងមានការស្ទាក់ស្ទើរក្នុងការយកនាងសម្ដែង ដោយសារតែរូបរាងដ៏ទាក់ទាញ និងភាពស្រស់ស្អាតខ្លាំង។ ទោះជាបែបនេះក្តី ក្នុងនាមជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះផលិតករភាពយន្តម៉ាឡេស៊ី Fan Bingbing បានប្តេជ្ញាចិត្តសម្តែងជាតួអង្គ Hong Im ហើយថែមទាំងស្នើឲ្យអ្នកដឹកនាំរឿងអាចផ្លាស់ប្តូររូបរាងរបស់នាងយ៉ាងខ្លាំងសម្រាប់តួនាទីមួយនេះថែមទៀតផង។
តារាស្រីវ័យ ៤៣ ឆ្នាំរូបនេះបានប្រាប់ Star Lifestyle ថា៖ «ប៉ុន្តែនៅក្នុងឈុតភាពយន្ត គាត់អាចធ្វើឲ្យមុខខ្ញុំរញ៉េរញ៉ៃ ហើយធ្វើឲ្យខ្ញុំមើលទៅដូចជាគាត់ចង់បានខ្លាំង»។
“Mother Bhumi” ត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើរតាម ហុង អ៊ីម ដែលជាស្ត្រីមេម៉ាយ និងជាកសិករនៅ Kedah ជិតព្រំដែនម៉ាឡេស៊ី-ថៃ។ នាងប្រើសមត្ថភាពវេទមន្តរបស់នាង ដើម្បីជួយអ្នកភូមិ ខណៈពេលដែលលាតត្រដាងការពិតនៅពីក្រោយការបាត់ខ្លួនដ៏អាថ៌កំបាំងរបស់ស្វាមីនាង។
ខ្សែភាពយន្តនេះដែលជាសហការផលិតរបស់ម៉ាឡេស៊ី-អ៊ីតាលី ក៏មានតារាសម្ដែងតៃវ៉ាន់ Bai Ru Yin និងតារាហុងកុង Natalie Hsu ជាកូនរបស់ Hong Im ដោយតារាសម្ដែងម៉ាឡេស៊ី Pearlly Chua ដើរតួជាមិត្តល្អបំផុតរបស់នាង ។ ខ្សែភាពយន្តនេះត្រូវបានគេរំពឹងថានឹងចេញនៅឆ្នាំ២០២៥។
យ៉ាងណាមិញ ដើម្បីដើរតួឲ្យសមនឹងសាច់រឿង Fan Bingbing ស្រកបាន ៦គីឡូក្រាម និងបានឆ្លងកាត់ការរៀបចំយ៉ាងម៉ត់ចត់ រួមទាំងការជិះម៉ូតូ និងការធ្វើស្រែ ដែលធ្វើឲ្យនាងស្ទើរតែមើលមិនស្គាល់ថាជាតារាស្រីចិនល្បីល្បាញ។ ការលះបង់ដែលនាងបានបង្ហាញ ទទួលបានការសរសើរពីក្រុមការងារភាពយន្ត និងអ្នកដឹកនាំរឿ ដែលបានសរសើរពីសមត្ថភាព និងស្មារតីសហការ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រធាន MGI ទម្លាយប្រាក់ចំណូលពីការបោះឆ្នោតបេក្ខនារីឆ្នាំនេះច្រើនខ្លាំង ដោយមិនបាច់លក់មកុដ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


